ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងអំណរគុណសប្បុរសជនក្រោយទទួល បានការឧបត្ថម្ភថវិកា ជាបន្តបន្ទាប់ សម្រាប់ទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩។
បើតាមសម្តេចតេជោ ដែលឆ្លើយតបតាមរយៈខមិន នៅរាត្រីថ្ងៃ៧ ឈានចូលថ្ងៃ៨ធ្នូ គឺទទួលថវិកាឧបត្ថម្ភចំនួន១៤លានដុល្លារហើយ។
សម្តេចថ្លែងថា នេះជាមោទនភាពនៃជាតិដែលចេះជួយគ្នាក្នុងគ្រាលំបាក៕