ភ្នំពេញ ៖ គិតមកដល់ព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះ ថវិកាដែលសប្បុរសជនបានចូលរួមឧបត្ថម្ភជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាមានជាង១៨លានដុល្លារហើយ សម្រាប់ទិញវ៉ាក់សាំងការពារកូវីដ១៩ ។ នេះបើតាមហ្វេសប៊ុកសម្តេចតេជោ។
សម្តេចបន្តថា បន្ទាប់ពីមានការប្រកាសទិញវ៉ាក់សាំងការពារកូវីដ១៩មក មានចលនាគាំទ្រយ៉ាងធំធេង ទាំងតាមផ្លូវចិត្ត និងទាំងតាមការផ្តល់ថវិកាដែលនេះសម្តេចចាត់ទុកថា ជាខឿនការពារសុខភាពរបស់ប្រជាជន បន្ទាប់ពី ខឿនការពារជាតិរបស់ប្រជាជន នាឆ្នាំ២០០៨ ដល់ឆ្នាំ២០១១»។
សម្ដេចតេជោបន្ដថា នៅមានព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើនទៀត ក្នុងនោះ អាចចូលតាមច្រក ២រួមមាន ៖
ទី១-ចូលតាមរយៈលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រី ដែលមានលេខទូរស័ព្ទ ០១២ ៩៦១ ៩៧១ ប្រចាំការទទួលនៅទីស្តីការគណៈរដ្ឋមន្ត្រី។
និងទី២-តាមរយៈធានាគារ ABA លេខគណនេយ្យ (001249176) Tep Sothy ។
សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៣៥០នាក់ ក្នុងនោះ អ្នកព្យាបាលជាសះស្បើយ ចំនួន៣០៧នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំនួន៤៣នាក់៕
ដោយ ៖ អេង ប៊ូឆេង