ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ របស់អ៊ីតាលី ឆ្លងវីរុសកូរ៉ូណា

រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ថា កាលពីថ្ងៃចន្ទម្សិលមិញនេះ ប្រភពពីមន្ត្រីមួយរូបបានឲ្យដឹងថា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃរបស់អ៊ីតាលី លោកស្រី Luciana Lamorgese បានធ្វើតេស្តរកឃើញវត្តមានវីរុសកូរ៉ូណា ។

លោក Luigi Di Maio រដ្ឋមន្ត្រីទទួលបន្ទុកការបរទេស បានសរសេរនៅលើគេហទំព័រហ្វេសប៊ុករបស់គាត់ថា “សូមជូនពរឲ្យមានសុខភាពល្អដល់លោករដ្ឋមន្ត្រី Lamorgese ដែលបានធ្វើតេស្តឃើញវត្តមានវីរុសកូរ៉ូណា ” ។

លោកស្រី បានដឹងច្បាស់អំពីលទ្ធផលនៃការធ្វើតេស្តចុងក្រោយរបស់លោកស្រីដែលគាត់បានអនុវត្តន៍តាមច្បាប់រាល់១០ថ្ងៃ ទន្ទឹមនឹងនេះដែរ ការចូលរួមប្រជុំគណៈរដ្ឋមន្ត្រី បានប្រារព្ធធ្វើឡើងនៅរដ្ឋធានីរបស់អ៊ីតាលី កាលពីថ្ងៃចន្ទផងដែរ ។

លោកស្រីបានចាកចេញពីកិច្ចប្រជុំភា្លមៗ ដោយនៅដាច់ដោយឡែកពីគេ គឺសម្រាកនៅផ្ទះ ។ លោកស្រីត្រូវបានគេរាយការណ៍ថា មិនទាន់បង្ហាញរោគសញ្ញានៅឡើយទេ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top