ព័ត៌មានជាតិ

UN ជំរុញឲ្យរុស្ស៊ី បញ្ឈប់ “ការត្រួតត្រា បណ្តោះអាសន្ន” ទៅលើតំបន់គ្រីមៀ

អ.ស.ប៖ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ថា មហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃច័ន្ទ (៧ ធ្នូ) បានអនុម័តនូវដំណោះស្រាយមួយដែលជំរុញឱ្យប្រទេសរុស្ស៊ីបញ្ចប់ “ ការត្រួតត្រាជាបណ្តោះអាសន្ន” របស់ខ្លួននៅតំបន់គ្រីមៀ ដែលទីក្រុងម៉ូស្គូ គ្រប់គ្រងនៅឆ្នាំ២០១៤“ ដោយគ្មានការពន្យាពេល” ។ 

ដំណោះស្រាយស្តីពីការធ្វើភាវូបនីយកម្ម នៅឧបទ្វីបគ្រីមៀ ដែលក្រុងកំពង់ផែ សេវេស្តូប៉ូ និងផ្នែកខ្លះនៃសមុទ្រខ្មៅ   និងសមុទ្រអាហ្សាវ ត្រូវបានអនុម័តដោយប្រទេសចំនួន៦៣ដោយមាន ១៧សំឡេងប្រឆាំង និង ៦២សំឡេងអនុប្បវាទ ។

ដំណោះស្រាយមិនជាប់កាតព្វកិច្ចទេ ប៉ុន្តែមានអត្ថន័យនយោបាយ ។ វាត្រូវបានដាក់ចេញដោយប្រទេសចំនួន៤០ រួមមានចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងរដ្ឋបាល់ទិក ក៏ដូចជាសហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា និងទួកគី ។ 

ដំណោះស្រាយនេះ “ជំរុញឱ្យសហព័ន្ធរុស្ស៊ី ដែលជាមហាអំណាចកាន់កាប់ជាបន្ទាន់ទាំងស្រុង និងដោយគ្មានលក្ខខណ្ឌដើម្បីដកកម្លាំងយោធារបស់ខ្លួនចេញពីតំបន់គ្រីមៀ និងបញ្ចប់ការត្រួតត្រាទឹកដីជាបណ្តោះអាសន្នរបស់អ៊ុយក្រែន ដោយគ្មានការពន្យាពេលឡើយ” ។ 

គេបានដឹងថា ការប្រយុទ្ធគ្នារវាងកងទ័ព និងកម្លាំងអ៊ុយក្រែន ដែលគាំទ្រដោយប្រទេសរុស្ស៊ី បានធ្វើឱ្យមនុស្សជាង ១៣.០០០នាក់ស្លាប់ចាប់តាំងពីឆ្នាំ២០១៤ នៅពេលដែលប្រទេសរុស្ស៊ី បានបញ្ចូលគ្រីមៀ និងកងកម្លាំងគាំទ្ររុស្ស៊ីនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន បានបះបោរប្រឆាំងនឹងទីក្រុងគៀវនោះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

https://www.channelnewsasia.com/news/world/un-urges-russia-to-end–temporary-occupation–of-crimea-13722800
To Top