ព័ត៌មានអន្តរជាតិ

អូស្ត្រាលី ចេញមកចោទចិនថា ជាអ្នកធ្វើឲ្យកិច្ច ព្រមព្រៀង ពាណិជ្ជកម្មកាន់ តែចុះខ្សោយ

បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃពុធនេះបានឲ្យដឹងថា ប្រទេសអូស្ត្រាលីបានធ្វើការលើកឡើងដោយចោទ ប្រកាន់ប្រទេសចិនថា គឺជាអ្នកដែលបាន
ធ្វើឲ្យកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី រវាងប្រទេសទាំងពីរ កាន់តែភាពចុះខ្សោយ តាមរយៈសកម្មភាពជាច្រើនកន្លងមក ពាក់ព័ន្ធទៅនឹងការ នាំចេញរបស់អូស្ត្រាលី
ទៅកាន់ទីផ្សារចិន ។

នៅក្នុងសេចក្តីថ្លែងការណ៍ ដ៏តានតឹងមិនធ្លាប់ធ្វើឡើង ដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Simon Birmingham បាននិយាយថា ប្រទេសចិនបានដាក់គោល
ដៅចំៗទៅលើមុខទំនិញ របស់ប្រទេសអូស្ត្រាលី ក្នុងគ្រាដែលភាពតានតឹង រវាងប្រទេសទាំងពីរ នៅតែកំពុងកើតមានឡើងនោះ។

រំលឹកដែរថាកន្លងមកថ្មីៗនេះ ប្រទេសចិនបានដាក់ទណ្ឌកម្ម និងរំលាយចោលកិច្ចព្រមព្រៀង ជាមួយនឹងទំនិញរបស់អូស្ត្រាលី ជាច្រើនរួមមានទាំងពីស្រាក្រហម និងសាច់គោ
ផងហើយជាលទ្ធផលវាកំពុងជះឥទ្ធិពល អាក្រក់ខ្លាំងចំពោះអូស្ត្រាលី ដែលមានទីផ្សារចិនដៃគូពាណិជ្ជកម្ម ធំបំផុតរបស់ខ្លួន៕

ប្រែសម្រួល៖ស៊ុនលី

To Top