ព័ត៌មានជាតិ

ព្រះមហាក្សត្រនិងសម្តេចម៉ែព្រះរាជទានព្រះរាជ ទ្រព្យ១លានដុល្លារដល់រាជរដ្ឋាភិបាលទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីត-១៩

ភ្នំពេញ ៖ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ កម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ សព្វព្រះរាជហទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យ១អង្គចំនួន៥០ម៉ឺនដុល្លារ សរុបទាំងអស់១លានដុល្លារជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ចូលរួមចំណែកទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីត-១៩នៅព្រឹកថ្ងៃទី១០ ខែធ្នូ២០២០នេះ ។

ព្រះរាជទ្រព្យរបស់ព្រះអង្គទាំងទ្វេផ្តល់ជូនតាមរយៈ លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា សប្បុរសជនបានចូលរួមបរិច្ចាគទិញវ៉ាក់សាំងកូវីដ១៩ បានជិត៤០លានដុល្លារហើយ ក្រោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីប្រកាសទិញវ៉ាក់សាំងកូវីដ១៩ មកការពារសុខភាពប្រជាពលរដ្ឋ៕

To Top