ព័ត៌មានអន្តរជាតិ

កូនប្រុសរបស់លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ជាប់ឆ្នោតថា កាតព្វកិច្ចពន្ធរបស់គាត់ស្ថិតក្នុងការស៊ើបអង្កេត

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ថា លោក Hunter Biden កូនប្រុសរបស់លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ជាប់ឆ្នោត បានថ្លែងកាលពីថ្ងៃពុធថា កាតព្វកិច្ចពន្ធរបស់គាត់ ត្រូវបានស្ថិតក្នុងការស៊ើបអង្កេត ។

នៅក្នុងសេចក្តីប្រកាសមួយ លោក Hunter Biden បានលើកឡើងថា គាត់បានសិក្សាទៅលើរឿងនេះកាលពីថ្ងៃអង្គារ “ជាលើកដំបូង”ដែលការិយាល័យ រដ្ឋអាជ្ញាសហរដ្ឋអាមេរិក នៅក្រុង Delaware ដែលបានផ្តល់ដំបូន្មានប្រឹក្សាផ្លូវច្បាប់របស់គាត់ដែលថា ពួកគេស្ថិតក្នុងការស៊ើបអង្កេត ទៅលើកាតព្វកិច្ចពន្ធរបស់គាត់ ។

គួរបញ្ជាក់ថា លោក Hunter Biden អាយុ៥០ឆ្នាំ ដែលជាកូនប្រុសទី២របស់លោក ចូ បៃដិន ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top