អត្ថបទ

កិច្ចប្រជុំកំពូល Huawei TrustInTech Summit ២០២០៖ ការចែករំលែក វិបុលភាព ដែលដំណើរការ ដោយការជឿទុកចិត្ត លើបច្ចេកវិទ្យា និងការសហការ បើកចំហ

ចិន-ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២០៖ ក្រុមហ៊ុន Huawei បានរៀបចំកិច្ចប្រជុំ កំពូលប្រចាំឆ្នាំ លើកទីពីរ TrustInTech Summitដែលត្រូវបានចូលរួម ដោយអ្នកជំនាញផ្នែក បច្ចេកវិទ្យាព័ត៌មានវិទ្យា បណ្ឌិតសភា និង អ្នកជំនាញសេដ្ឋកិច្ច មកពីជុំវិញពិភពលោក។ វាគ្មិនរួមមានអគ្គនាយក ប្រតិបត្តិក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុន Huawei និងជាប្រធាន Carrier Business Group លោក Ryan Ding, វិនិយោគិនអន្តរជាតិ លោក Jim Rogers, GSMA CMO លោក Stephanie Lynch-Habib និងវាគ្មិនផ្សេងៗទៀត។

ដោយផ្តោតលើបញ្ហាប្រឈមថ្មីៗ ដែលពិភពលោកជួប ក្នុងឆ្នាំ ២០២០ កិច្ចប្រជុំកំពូលបានបង្ហាញ ពីតួនាទីសំខាន់ របស់បច្ចេកវិទ្យាព័ត៌មានវិទ្យា ជាហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដ៏សំខាន់ដើម្បីគាំទ្រ ដល់សុខុមាលភាពសង្គម និងការងើបឡើងវិញ នៃសេដ្ឋកិច្ច។ ដោយមើលឃើញ ពីនិន្នាការកើនឡើង នៃការកការបំបែកបច្ចេកវិទ្យា កិច្ចប្រជុំកំពូលបានសង្កត់ធ្ងន់ លើភាពចាំបាច់ ក្នុងការចាប់យក កិច្ចសហប្រតិបត្តិការ បើកចំហក៏ដូចជាការអំពាវនាវ ឱ្យកម្ចាត់នូវការភ័យខ្លាច ដែលមិនចាំបាច់ក្នុងការ ទទួលយកបច្ចេកវិទ្យាថ្មីៗ។

នៅឆ្នាំ ២០២០ បច្ចេកវិទ្យាព័ត៌មានវិទ្យា ដើរតួនាទីយ៉ាងសំខាន់ ក្នុងការបន្តការងារនិងផលិតកម្ម ក្នុងកំឡុងពេលដែលមាន ជំងឺរាតត្បាត។ ទន្ទឹមនឹងនេះដែរ ឆ្នាំ២០២០ ជាឆ្នាំដែលឆ្លុះបញ្ចាំង អោយមើលឃើញពីការលូតលាស់ យ៉ាងឆាប់រហ័ស នៃអាជីវកម្មបច្ចេកវិទ្យាកម្មវិធី5G។ ក្រុមហ៊ុនពិគ្រោះយោបល់ ពិភពលោក STL Partners បានប៉ាន់ស្មានថាស្ថានការណ៍ ដែលអាចបើកដំណើរការ ប្រព័ន្ធ5G នឹងជួយបង្កើនផលិតផល ក្នុងស្រុកសរុប (GDP) សកលប្រមាណ ១,៤ លានលានដុល្លារ នៅឆ្នាំ ២០៣០ ។

នៅឯកិច្ចប្រជុំកំពូលនេះ លោក Chris Barraclough សហស្ថាបនិកក្រុមហ៊ុន STL Partners បានសង្កត់ធ្ងន់លើតួនាទី ផ្លាស់ប្តូររបស់ ប្រព័ន្ធ5G ក្នុងវិស័យផលិតកម្ម ថាមពល និង វិស័យសុខាភិបាល។ អ្នកជំនាញខាងអភិវឌ្ឍន៍ ប្រព័ន្ធឌីជីថល របស់សហគ្រាស ក្រុមហ៊ុន Huawei លោក Edwin Diender ក៏បានបកស្រាយ ដោយពន្យល់ ពីតួនាទីរបស់ ប្រព័ន្ធ5G , បញ្ញាសិប្បនិម្មិត (AI), ទិន្នន័យខ្នាតធំ និង Cloud Computing បានជំរុញឱ្យមានការពិនិត្យ និង ធ្វើរោគវិនិច្ឆ័យថ្នាំ ការត្រួតពិនិត្យវៃឆ្លាត និង ធ្វើការងារ និងការអប់រំពីចម្ងាយ ក្នុងពេលមានជំងឺរាតត្បាត មានភាពរហ័សជាងមុន។

GSMA CMO លោក Stephanie Lynch-Habib បានចែករំលែកថា ការចាប់ផ្តើមរបស់ប្រព័ន្ធ 5G នៅក្នុងឆ្នាំ ២០២០ បាននាំមកនូវបណ្តាញ 5G ប្រមាណ ១០០ នៅក្នុងប្រទេសចំនួន ៤៧ ហើយនៅក្នុងតំបន់មួយចំនួន កំពុងតែមានភាពឈានមុខគេ ក្នុងការធ្វើឱ្យប្រព័ន្ធ5G ក្លាយទៅជាកម្មវិធី ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ ប្រព័ន្ធ5G នឹងជះឥទ្ធិពល ដល់ឧស្សាហកម្មដែលផ្តោតលើ អ្នកប្រើប្រាស់ដូចជា ពាណិជ្ជកម្មអេឡិចត្រូនិច ក៏ដូចជាការជំរុញសេវាកម្ម ប្រកបដោយភាពច្នៃប្រឌិតដូចជា តថភាពនិម្មិត (Virtual Reality)និង បង្កើនតថភាពជាក់ស្តែង បន្ថែមទៀត។ គម្រូបង្រួមបណ្តាញស្តង់ដារ និងបច្ចេកវិទ្យាកុំព្យូទ័រ ចុងក្រោយ នឹងផ្តល់នូវភាពជឿជាក់ខ្ពស់ ភាពយឺតយ៉ាវមានកំរិតទាប ការបញ្ជូនទិន្នន័យខ្ពស់ និង ការប្តូរតាមតម្រូវការសេវាកម្ម។ លោក Lynch-Habib បានសង្កត់ធ្ងន់ថា ”ក្រុមការងាររបស់យើងនឹងបន្ត ការគាំទ្រនិងលើកកម្ពស់ ស្តង់ដារពិភពលោកជានិច្ច”។

ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍ផ្សាយផ្ទាល់ជាក់ស្តែង លោក Paul ScanlanនៅខាងHuawei Carrier Business Group CTO បានហៅព្រឹត្តិការណ៍ឆ្នាំ ២០២០ ថាជាព្រឹត្តិការណ៍ ”Sputnik” ។ លោក Scanlan មានប្រសាសន៍ទៀតថា ”ស្រដៀងនឹងវិធី ដែលផ្កាយរណប Sputnik បង្កើតឡើងដំបូង ដោយមនុស្សដែលត្រូវបាន បាញ់បង្ហោះដោយជោគជ័យ ក្នុងឆ្នាំ ១៩៥៧ ដែលនាំមនុស្សជាតិ ចូលទៅយុគ នៃការរុករកអវកាស ស្របពេលដែលបច្ចេកវិទ្យា5Gកំពុងតែមានការអភិវឌ្ឍន៍ គ្រប់យ៉ាងនឹងត្រូវផ្លាស់ប្តូរ។ “ឧស្សាហកម្មនេះបានចាប់ផ្តើម រីកលូតលាស់លឿន លើការអនុម័តប្រព័ន្ធ5G ដោយផ្តល់ជូននូវការ កាត់បន្ថយវិសាលគម ការបង្កើតគំរូអាជីវកម្ម ច្នៃប្រឌិត និងការដឹកនាំនៃការផ្លាស់ប្តូរ ឧស្សាហកម្ម។ នេះជាអ្វីដែលមិនធ្លាប់កើតមាន នៅឡើយទេ ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។”

ភ្ញៀវកិត្តិយសជាច្រើន នៅក្នុងព្រឹត្តិការណ៍នេះ បានធ្វើអត្ថាធិប្បាយ អំពីការអនុម័តដំបូង និងរបកគំហើញបច្ចេកវិទ្យាសំខាន់ៗ ដោយនិយាយថាវាតែងតែ មានការមិនទុកចិត្ត និងភាពភ័យខ្លាចនូវអ្វីដែលថ្មី។ ឧទាហរណ៍ក្នុងអំឡុងពេល បដិវត្តឧស្សាហកម្ម នៅសតវត្សរ៍ទី ១៩ ដោយសារតែមានការភ័យខ្លាច ចំពោះផលិតកម្មស្វ័យប្រវត្តិកម្ម រោងចក្រត្រូវបានដួលរលំ។ ដោយសារព្រឹត្តិការណ៍ នៅឆ្នាំ ២០២០ បាននាំឱ្យមានការដាក់អោយ នៅដាច់ដោយឡែក និងជាតិនិយម កាន់តែច្រើនឡើងៗ ធ្វើអោយមានការកើនឡើង នឹងការប្រឆាំងកិច្ចសហប្រតិបត្តិការ ឆ្លងប្រទេសហើយមាន ប្រទេសជាច្រើនទៀត កំពុងបិទទ្វាររបស់ខ្លួន និងបំបែកចេញពីគ្នា ដោយសារតែបច្ចេកវិទ្យា។

អ្នកវិនិយោគអន្តរជាតិ លោក Jim Rogers បានមានប្រសាសន៍ថា “អ្នកណាក៏ដោយដែលប្រកាន់យក វិធីសាស្រ្តឯកតោភាគី ចំពោះអ្វីមួយជាពិសេស ចំពោះបច្ចេកវិទ្យានិងសេដ្ឋកិច្ច នឹងមានបញ្ហាជាមិនខាន”។ “គោលនយោបាយការបរទេស គួរតែត្រូវបានបើកចំហ។ យើងត្រូវចៀសវាង ការការពារនិយមជាពិសេស នៅក្នុងបច្ចេកវិទ្យា។” លោកក៏បាននិយាយផងដែរថា ការការពារនិយមគឺមិនល្អ សម្រាប់ពិភពលោក ដូចដែលបានឃើញ នៅក្នុងប្រវត្តិសាស្ត្រកន្លងមក។

លោកសាស្រ្តាចារ្យ Jin Keyu នៃសាលាសេដ្ឋកិច្ចទីក្រុងឡុងដ៍ ក៏បានបន្ថែមនៅក្នុង កិច្ចប្រជុំកំពូលនេះដែរថា “នៅក្នុងពិភពលោកសព្វថ្ងៃនេះ គេមិនសូវនិយាយ អំពីការប្រកួតប្រជែង ដៃគូប្រកួតប្រជែង និងការជំនួសនោះទេ ច្រើនតែនិយាយអំពី ការសហការ ការបំពេញគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការ។”

នៅចុងបញ្ចប់ នៃកិច្ចប្រជុំកំពូលនេះលោក Ryan Ding អគ្គនាយកប្រតិបត្តិ ក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុន Huawei និងជាប្រធាន Carrier Business Group បានសង្កត់ធ្ងន់ថា ប្រព័ន្ធអេកូឡូស៊ី ដែលមានភាពបើកចំហ និងគួរឱ្យទុកចិត្ត គឺចាំបាច់អោយមនុស្សគ្រប់គ្នា ចូលរួមចែករំលែក នូវភាពរុងរឿងដែលនាំមក ដោយបច្ចេកវិទ្យា។ ដើម្បីធ្វើដូចនេះបាន ឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មាន វិទ្យាត្រូវបន្តទទួលយកស្តង់ដារ បច្ចេកទេស និងសន្តិសុខរួមគ្នា។ ដោយមើលឃើញ ពីបរិយាកាស ភូមិសាស្ត្រនយោបាយ ដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ននេះ លោកបានសង្កត់ធ្ងន់ថា “នយោបាយគួរតែ ស្ថិតនៅឆ្ងាយ ពីបញ្ហាបច្ចេកទេស។ យើងត្រូវរក្សាសុក្រឹតភាព និងការបើកចំហ ដើម្បីជំរុញ កិច្ចសហប្រតិបត្តិការ បច្ចេកវិទ្យា។ កិច្ចសហប្រតិបត្តិការ ក្នុងឧស្សាហកម្មមិនមែន ជាល្បែងបូកបញ្ចូលគ្នា ស្មើរសូន្យនោះទេ។ ប្រសិនបើវិធីសាស្រ្ត ដាច់ដោយឡែកត្រូវបាន អនុវត្តក្នុងពេលនេះ ខណៈពេលដែលបច្ចេកវិទ្យាថ្មី កំពុងដោះស្រាយតម្លៃសង្គម និងធុរកិច្ចក្នុងកំរិតលឿនជាងនេះ ជនរងគ្រោះ នឹងមិនមែនត្រឹមជា ក្រុមហ៊ុនតែមួយនោះទេ៕

To Top