ភ្នំពេញ៖ ស្ថានទូតចិន នៅពេលនេះកំពុងធ្វើការ យ៉ាងជិតស្និទជាមួយ រដ្ឋាភិបាលកម្ពុជា សម្រាប់ការប្រើប្រាស់ វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលផលិត នៅប្រទេសចិន សម្រាប់ប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។
បើតាមទំព័រហ្វេសប៊ុក របស់មន្រ្តីជាន់ខ្ពស់ស្ថានទូតចិន ឈ្មោះ Winston Wang បានឱ្យដឹងថា ខណៈពេលដែលមានជំរើស ជាច្រើន, វ៉ាក់សាំងចិន គឺជម្រើសល្អជាងគេងដោយសារតែសុវត្ថិភាពរបស់វា ប្រសិទ្ធភាព (៨៦% មានប្រសិទ្ធភាព នៅពេលប្រសិទ្ធភាព៧៥% ជាមធ្យម សម្រាប់វ៉ាក់សាំងស្រដៀងគ្នា) និងភាពងាយស្រួល គឺអាចរក្សាទុកនិងដឹកជញ្ជូន នៅសីតុណ្ហភាព ២ ~ ៨ អង្សារសេ៕ ប្រែសម្រួលៈ ណៃ តុលា



