ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប អនុម័តទណ្ឌកម្ម លើតួកគី ពីបទខួងយក ឧស្ម័ន

បរទេស៖ថ្នាក់ដឹកនាំសហភាពអឺរ៉ុប នាពេលថ្មីៗនេះ បានព្រមព្រៀងគ្នាដាក់ទណ្ឌកម្ម លើមន្ត្រីនៅក្នុងប្រទេសតួកគី និងអង្គភាពរបស់ពួកគេ ពីបទខួងយកឧស្ម័ននៅក្បែរដែនទឹក ដែលអះអាងកម្មសិទ្ធិដោយសាធារណរដ្ឋស៊ីប នាំឲ្យមានការស៊កសៀតពាក្យសម្តីពីប្រទេសក្រិក និងការខកចិត្តពីក្រិក។ 

ប្រធានទទួលបន្ទុកកិច្ចការបរទេសសហភាពអឺរ៉ុប លោក Josep Borrell បាននិយាយថា សហភាពអឺរ៉ុបនងប្រាប់ឈ្មោះបុគ្គលនិងក្រុមហ៊ុន ដែលប្រឈមមុខនឹងទណ្ឌកម្មទាំងនោះ នៅក្នុងពេលពីរបីសប្ដាហ៍ក្រោយនេះ ទន្ទឹងគ្នានោះក៏បិទលទ្ធភាពនៃការដាក់ទណ្ឌកម្មខ្លាំងក្លាឡើង រហូតដល់ពួកគេអាចប្រឹក្សាជាមួយរដ្ឋបាលអាមេរិកថ្មី ក្រោមការដឹកនាំរបស់លោកប្រធានាធិបតីជាប់ឆ្នោត ចូ បៃដិន។ 

ចំណែកប្រទេសក្រិក និងប្រទេសបារាំង តាមសេចក្តីរាយការណ៍ បានជំរុញសហភាពអឺរ៉ុប ឲ្យមានចំណាត់ការកាន់តែតឹងរឹងឡើង ដោយនិយាយថា វាបានព្រមព្រៀងគ្នារួចទៅហើយថា វានឹងដាក់ទណ្ឌកម្មតួកគី ប្រសិនបើមិនបញ្ឈប់សកម្មភាពរបស់ខ្លួនទេនោះ។ ប្រទេសតួកគី បានបញ្ជូននាវាស្រាវជ្រាវ Oruc Reis ទៅក្នុងដែនទឹកក្រិក ប៉ុន្តែបានដកចេញវិញ នៅពេលអាល្លឺម៉ង់ធ្វើអន្តរាគមន៍៕ ប្រែសម្រួល៖ប៉ាង កុង 

To Top