ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង មានអ្នកឆ្លងជំងឺកូវីដ១៩ បន្ថែមចំនួន៧១៨នាក់ នាំឲ្យចំនួនអ្នកឆ្លងសរុប កើនឡើងលើស ពី៤៣.០០០នាក់

សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មាន ចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ១៩បន្ថែមទៀត ចំនួន៧១៨នាក់ គិតត្រឹមម៉ោង០និង០០នាទីព្រឹក នៅថ្ងៃចន្ទនេះ ម៉ោងក្នុងតំបន់ប្រៀបនឹង រយៈពេល២៤ម៉ោង កន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ កើនឡើងដល់ ៤៣.៤៨៤ននាក់ ។

ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ប្រចាំថ្ងៃកើនឡើងខ្ពស់ ចំនួន១.០៣០នាក់ គិតត្រឹមថ្ងៃអាទិត្យ ប៉ុន្តែនៅរក្សាតួលេខលើសពី១០០នាក់សម្រាប់រយៈពេល៣៧ថ្ងៃ ចាប់តាំងពីថ្ងៃទី០៨ ខែវិច្ឆិកា ដោយសារតែ មានការប្រមូលផ្តុំក្រុមតូច នៅក្រុងសេអ៊ុល និងបរិវេណខេត្ត Gyeonggi រួមទាំងករណី នៃអ្នកនំាចូលផងដែរ ។

ការប្រមូលផ្តុំគ្នា នាពេលថ្មីៗនេះ គឺកើតឡើងដោយក្រុមសេវាកម្ម នៅព្រះវិហារជាច្រើន នៅតាមផ្ទះគិលានុបដ្ឋាន និងសាលារៀនឯកជន រួមទំាងការប្រមូលផ្តុំគ្នា ក្នុងចំណោមគ្រួសារជាច្រើន និងនៅជាក្រុមពាក់ព័ន្ធគ្នា ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top