ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ គ្រោងបិទប្រទេសកាន់តែ តឹងរ៉ឹងជាមុន ជុំវិញការកើនឡើងខ្លាំងករណីឆ្លងជំងឺកូវីដ-១៩

ហ្វ្រែងហ្វឺត៖ លោកស្រីអធិការបតី Angela Merkel និងមេដឹកនាំក្នុងតំបន់ បានឯកភាពគ្នា កាលពីថ្ងៃអាទិត្យថា ប្រទេសអាឡឺម៉ង់ នឹងបិទទ្វារយ៉ាងតឹងរ៉ឹង ចាប់ពីថ្ងៃពុធ ដោយបិទហាងមិនសំខាន់ និងកំណត់ទំហំ នៃការប្រមូលផ្តុំឯកជន។

វិធានការណ៍រឹតបន្តឹង តឹងរ៉ឹង ដែលនឹងមានប្រសិទ្ធិភាព រហូតដល់ថ្ងៃទី១០ ខែមករា បានឆ្លើយតបទៅនឹង“ កំណើនយ៉ាងឆាប់រហ័ស” ក្នុងករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសអាល្លឺម៉ង់ នេះបើយោងតាម ឯកសារគោលនយោបាយ។

លោកស្រីអធិការបតី Merkel បានប្រាប់អ្នកកាសែត នៅទីក្រុងប៊ែរឡាំង កាលពីថ្ងៃអាទិត្យថា “ថ្ងៃនេះ គឺជាថ្ងៃដែលត្រូវធ្វើអ្វីដែលចាំបាច់” ។

ចាប់ផ្តើមពីថ្ងៃពុធខាងមុខនេះ តទៅ ហាងលក់រាយភាគច្រើន នឹងត្រូវបានបិទ លើកលែងតែអ្នកដែលបំពេញ សេចក្តីត្រូវការប្រចាំថ្ងៃ ឬថ្ងៃឈប់សម្រាកដូចជាផ្សារទំនើប ឱសថស្ថាន ធនាគារ និងហាងលក់ដើមណូអែល។ សាលារៀន និងមណ្ឌលថែទាំ ពេលថ្ងៃ ក៏នឹងត្រូវបិទផងដែរ។ ក្រុមហ៊ុននឹងត្រូវបានស្នើសុំឱ្យ រកដំណោះស្រាយពីកន្លែងធ្វើការ៕

ដោយ ឈូក បូរ៉ា

To Top