ព័ត៌មានជាតិ

កែងផ្លូវជាតិលេខ១ និងផ្លូវថៃហ្គ័រ ត្រូវបានជួសជុល

ភ្នំពេញ៖ នៅថ្ងៃទី១៤​ ខែធ្នូ​ ឆ្នាំ២០២០ មន្ទីរសាធារណការ​និងដឹកជញ្ជូនរាជធានីភ្នំពេញ បានចុះជួសជុល​ផ្លូវរងការខូចខាត​ ដេីម្បីសម្រួលការធ្វេីដំណេីរ ជូនបងប្អូនប្រជាពលរដ្ឋ​ និងទប់ស្កាត់ការគ្រោះថ្នាក់ចរាចរណ៍​ ។

ជុំវិញការចុះជួសជុលនេះ លោក សយ សុភាព បានថ្លែងអំណរគុណ ចំពោះលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជួន ដែលបានទទួលយកការគោរពជូនព័ត៏មាន របស់លោក ហើយបានបញ្ជារ អោយ មន្ទីរសាធារណការ រាជធានីភ្នំពេញ ធ្វើការជួសជុលភ្លាមៗ។

តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក ផេកផ្លូវការ របស់ លោក សយ សុភាព (Soy Sopheap Official) បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំ សូម អរគុណ លោក រដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៃក្រសួង សាធារណការ ដែលបានទទួលយកការគោរពជូនព័ត៏មានរបស់ខ្ញុំ ក៏ដូចជា ដើម អម្ពិល ហើយ បានបញ្ជារ អោយ មន្ទីរ សាធារណការ រាជធានីភ្នំពេញ ធ្វើការជួសជុលភ្លាម។ ដូច្នេះ កន្លែងនេះ លែងក្លាយទៅជា ពួកមច្ជរាជលាក់មុខចាំបង្កហេតុទៀតហើយ។?♥️?♥️?♥️»៕

To Top