ព័ត៌មានជាតិ

កម្ពុជា នឹងចុះត្រជាក់ពី១៧ ដល់៣០អង្សាសេ ចាប់ពីថ្ងៃ១៦-២២ធ្នូ

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា រយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី១៦ ដល់ ២២ ខែធ្នូ ឆ្នាំ២០២០។

ក្រសួងបានឲ្យដឹងថា នៅថ្ងៃទី២០ ដល់ ២២ ខែធ្នូ ឆ្នាំ២០២០ អាកាសធាតុនៅកម្ពុជា តំបន់មួយចំនួននឹងចុះត្រជាក់ដល់១៧អង្សាសេ ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋ ពិសេសនគរបាល និងកងទ័ព ឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពស់រាបឦសាន យកចិត្តទុកដាក់ថែរក្សាសុខភាព ៕

To Top