ព័ត៌មានជាតិ

លោក បៃដិន នឹងរក្សាប្រើទណ្ឌកម្មអាមេរិកជាអាវុធ ប៉ុន្តែជាមួយគោលបំណងកាន់តែមុតស្រួច 

បរទេស៖ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន តាមសេចក្តីរាយការណ៍ នឹងនៅតែរក្សាបន្តប្រើប្រាស់ជម្រើសអាវុធរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ គឺទណ្ឌកម្ម ស្របពេលដែលលោកស្វះស្វែងកំណត់រូបរាងថ្មីនៃគោលនយោបាយបរទេសរបស់អាមេរិក។

ប៉ុន្តែប្រភពនានាបាននិយាយថា នៅពេលលោក បៃដិន ឡើងកាន់តំណែងនៅថ្ងៃទី២០ ខែមករា លោកត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមយ៉ាងឆាប់រហ័ស នូវការពិចារណាជាថ្មីឡើងវិញ អំពីវិធីសាស្ត្រមិនច្បាស់លាស់របស់លោក ត្រាំ ទន្ទឹងនឹងការប្រើប្រាស់ពេលវេលាធ្វើការសម្រេចយ៉ាងច្បាស់លាស់ មុនពេលធ្វើការផ្លាស់ប្តូរចម្បងៗណាមួយ ជាមួយគោលដៅទណ្ឌកម្មកំពូលៗនានា ដូចជាអ៊ីរ៉ង់និងចិនជាដើម។

យោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា បុគ្គលមួយរូបដែលជិតស្និទ្ធនឹងក្រុមអន្តរកាលរបស់លោក បៃដិន បាននិយាយប្រាប់ដូច្នេះថា “វានឹងមិនត្រូវបានដកថយ ឬក៏ជំរុញទៅមុខទេ គឺវានឹងជាការកែតម្រូវឡើងវិញ ក្នុងការប្រើប្រាស់ឧបករណ៍ទណ្ឌកម្ម”៕

To Top