អត្ថបទ

យុទ្ធការដណ្ដើម ខ្សែក្រវាត់ អធិរាជគុនខ្មែរ ISI PALM-ISI PIPE វិលត្រឡប់មកជាថ្មី

" "

វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ អធិរាជគុនខ្មែរ ISI PALM-ISI PIPEផ្ដើមការប្រកួតនា ថ្ងៃអាទិត្យនេះហើយ ក្រោយសម្រាក២សប្ដាហ៍ ដោយទុកពេលឲ្យជើងខ្លាំង បួនរូបសម្រុកហ្វឹកហាត់ ដើម្បីបង្កើនសមត្ថភាព ត្រៀមប្រជែងគ្នា យកកៅអីទៅវគ្គចុងក្រោយ។

ការប្រកួតវគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្ររវាង កណ្ដាប់ដៃថ្មជំហររឹង ពេជ្រ ប៊ុនសិទ្ធិ ត្រូវប្រជែងកៅអី វគ្គចុងក្រោយទល់និង កែងមុតចិត្តធ្ងន់ ភួន ឡាំកូស៊ីន។ តើរវាងអ្នកទាំងពីរនរណា នឹងឡើងទៅចាំវគ្គផ្ដាច់ព្រ័ត្រមុន?

" "

នៅក្នុងថ្ងៃតែមួយ កណ្ដាប់ដៃត្រកូលលន់ លន់ សៀកឡុង ប៉ះ ម្ចាស់ពានម៉ារ៉ាតុន ពេជ្រ កក្កដា រីឯ ខ្លាកំណាចជាយដែន បាង កាយ៉ាក ត្រូវជួប ម្ចាស់ពានទម្ងន់៦០ អេលីត ឡុងឡី ចំណែក ឥន្ទ្រីក្រញុំាពិសរោមស យ៉េន ឌីណា ប្រឈមជាមួយ ម្ចាស់ខ្សែក្រវាត់ប្រាក់ អធិរាជគុនខ្មែរ លន បញ្ញា។

" "

កុំសូមរង់ចាំទស្សនាទស្សនីយ៍ ដ៏កក្រើកមួយនេះ ដែលមានផ្សាយផ្ទាល់ លើកញ្ចក់ទូរទស្សន៍ ភីអិនអិន និងផ្សាយបន្តលើ Page Facebook PNN SPORTS Page Facebook ISI STEEL នាថ្ងៃអាទិត្យ ទី 20 ធ្នូ ចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ!!!

To Top