DAP News

សេដ្ឋកិច្ច

ក្រុមហ៊ុន TLL Real Estate បង្កើតគម្រោង លំនៅឋានដ៏ធំ លើផ្ទៃដី ១៣០ហិចតា ជម្រុញដល់ វិស័យអចលនទ្រព្យ នៅតំបន់ផ្លូវ៥១ កាន់តែមានសក្តានុពល

ភ្នំពេញ៖ និយាយអំពីផ្លូវលេខ៥១ ដែលគ្រប់គ្នាដឹងថា ជាផ្លូវក្រវ៉ាត់ក្រុងដ៏សំខាន់ នាពេលបច្ចុប្បន្ន លើវិស័យដឹកជញ្ជូន ដែលបានផ្សារភ្ជាប់ តំបន់សំខាន់ៗជាច្រើន ក្នុងនោះវិស័យឧស្សាហកម្ម រោងចក្រក៏មានការកើនឡើង ជាបន្តបន្ទាប់ ដោយបានទាញ ការវិនិយោគ ពីវិនិយោគិន ក្នុងនិងក្រៅស្រុក និងបានជម្រុញ ដល់វិស័យអចលនទ្រព្យ នៅក្នុងតំបន់នេះ ឲ្យមានសន្ទុះហក់ឡើងយ៉ាងឆាប់រហ័យ និងធ្វើឲ្យមានសក្តានុពល សេដ្ឋកិច្ចខ្លាំងខ្លា ត្រឹមមួយរយៈចុងក្រោយនេះផងដែរ ។

ក្នុងនោះវិស័យអចលនទ្រព្យ ជាពិសេសគឺវិស័យដីធ្លី នៅក្នុងតំបន់នេះ មានកំណើនកើនឡើង ដោយសារផ្លូវនេះ បានក្លាយជាផ្លូវក្រវ៉ាត់ក្រុងមួយ ដ៏មានសក្តានុពលសេដ្ឋកិច្ចខ្លាំង ព្រោះជាចរន្តដឹកជញ្ជូនទំនិញ ចេញចូល និងភ្ជាប់ជាទិសដៅ ប៉ូលសេដ្ឋកិច្ច ដល់ទៅ៣ ។ ផ្លូវជាតិលេខ៥១ មានសក្តានុពលសេដ្ឋកិច្ច តាមរយៈរោងចក្រឧស្សាហកម្ម សិប្បកម្ម និងគម្រោងលំនៅដ្ឋាន និងការអភិវឌ្ឍន៍ដីឡូតិ៍ ជាច្រើនកន្លែង។

ដោយសំឡឹងឃើញ ពីសក្តានុពលទាំងនេះ ក្រុមហ៊ុន TLL Real Estate បានបណ្តាក់ទុនយ៉ាងច្រើន លើផ្ទៃដី ប្រមាណ ១៣០ហិចតា លើបណ្តោយផ្លូវលេខ៥១ សម្រាប់សាងសង់លំនៅដ្ឋាន ដីឡូតិ៍ ជាពិសេសរោងចក្រសហគ្រាស ដែលទើបតែបានប្រារព្ធពិធី បញ្ចុះបឋមសិលា បុកគ្រឹះសាងសង់ និងដាក់ដំណើរការ លក់ផ្ទះ និងដីឡូតិ៍ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ ខណៈដែលលោកស្រី សុខ ស្រីអូន នាយិការក្រុមហ៊ុន TLL Real Estate រំពឹងថា នឹងផ្តល់ឱកាស ដល់ប្រជាជនក្នុងតំបន់ ដែលមានជីវភាព​ កម្រិងមធ្យម អាចមានលទ្ធភាព ក្នុងការបង់រំលស់លំនៅឋាន ដែលមានគុណភាព ក្នុងការរស់នៅ ជាពិសេស ជម្រុញដល់សេដ្ឋកិច្ចក្នុងតំបន់ ឲ្យមានភាពប្រសើរឡើងវិញ ក្រោយទ្រុឌទ្រោមមួយរយៈ ដោយសារវិវបត្តិកូវីដ១៩ ដែលកំពុងបន្តអង្រួន ដល់វិស័យសេដ្ឋកិច្ច ទូទាំងពិភពលោក ។

លោកស្រី សុខ ស្រីអូន បានមានប្រសាសន៍ថា “គម្រោងរបស់ខ្ញុំ ផ្តោតលើអតិថិជន មានប្រាក់ចំណូលទាប ព្រោះតម្លៃនៅគម្រោងនេះ មានតម្លៃសមរម្យ ត្រឹមតែ ១៩៩៩០ដុល្លារ ហើយការបង់រំលស់ គឺគ្មានការប្រាក់ គ្មានប្រាក់កក់ ជាពិសេសការរំលស់ រយៈពេលវែង មានការប្រាក់ទាប ដែលផ្តោតលើកម្មករ កម្មការិនី ដែលគាត់ធ្លាប់ជួលផ្ទះគេនៅ អាចមកបង់រំលស់បាន” ។

លោកស្រីបន្ថែមថា “តំបន់នេះ ទៅថ្ងៃអនាគត នឹងមានរោងចក្រ សួនឧស្សាហកម្មច្រើន ដូច្នេះហើយ ខ្ញុំចង់អោយអ្នកដែលធ្លាប់ ជួលផ្ទះគេនៅពីមុន បានផ្ទះនៅ ផ្តល់នៅតំម្លៃពិសេសហើយ បានទាំងគុណភាពល្អថែមទៀត” ។

លោកស្រីនាយិការ បានរំពឹងថា គម្រោងនេះ នឹងជួយដល់ប្រជាជន ដែលមានជីវភាពកម្រិតទាប និងមធ្យម អាចផ្តាស់ប្តូរ បរិបទក្នុងការរស់នៅ មកក្នុងបរិបទថ្មី ដែលរស់នៅប្រកបដោយផាសុភាព ជាមួយនឹងបរិស្ថានជុំវិញ ដែលមានទាំង សួនលំហែលកាយ សួនកុមារ និងមានតារាងបាល់ សម្រាប់លេងកីឡាផ្សេងៗជាដើម និងអាចជម្រុញ ដល់សក្តានុពល វិនិយោគលើវិស័យអចលនទ្រព្យ ក្នុងតំបន់ផ្លូវលេខ៥១នេះ បានថែមមួយកម្រិតទៀត ។

យ៉ាងណាមិញ លោកស្រីនាយិការ បានបញ្ជាក់ថា គម្រោងលំនៅឋាន របស់ក្រុមហ៊ុន TLL Real Estate របស់លោកស្រី ផ្តោតចំបងនិងគិតគូរ លើតម្លៃ និងគុណភាព ជូនអតិថិជន ។

ដោយឡែកការងាកមក វិនិយោគនៅតំបន់នេះ ត្រូវបានលោកស្រីនាយិការ បញ្ជាក់ថា “ដោយសារសន្ទុះ ការពុះដីឡូតិ៍ ឬមួយផ្ទះល្វែង គឺផ្ទុះខ្លាំង ។ យើងដឹងហើយថា ទោះបីក្នុងសម័យកូវីដ ក៏ដោយ ក៏រាជរដ្ឋាភិបាល បន្តការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវខ្នល់ ឥតឈប់ឈរ ។ អ្វីដែលក្រុមហ៊ុន TLL Real Estate មើលឃើញ គឺរាជរដ្ឋាភិបាល មិនបានបញ្ឈប់ការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ​ ផ្លូវនេះនោះទេ (ផ្លូវលេខ៥១)” ។

សម្រាប់គម្រោង របស់ក្រុមហ៊ុន TLL Reale Estat មានដូចជា ដីឡូតិ៍ ផ្ទះល្វែង ផ្ទះអាជីវកម្ម (Shop House) និងវីឡា និងមានរោងចក្រផងដែរ ដែលសាងសង់ឡើង លើផ្ទៃដីសរុប ១៣០ហិចតា មានផ្ទះ៥ពាន់ល្វែង ដែលនឹងបញ្ចប់គ ម្រោងទាំងមូល ក្នុងរយៈពេល៣ឆ្នាំ ប៉ុន្តែសម្រាប់លំនៅឋាន នឹងអាចប្រគល់ជូនអតិថិជន ត្រឹមរយៈ១៨ខែតែប៉ុណ្ណោះ និងចំណាយទុនវិនិយោគ ការសាងសង់ហេដ្ឋារចនាសម្ព័ន ប្រមាណ ៣៣លានដុល្លារ ដែលមិនរាប់បញ្ចូល សម្រាប់ការចំណាយ លើការទិញអចលនវត្ថុនោះទេ ។

សូមបញ្ជាក់ថា សម្រាប់គម្រោងលំនៅឋាន របស់ក្រុមហ៊ុន TLL Real Estate ដែលកំពុងមមាញឹក ក្នុងការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធនាពេលនេះ ស្ថិតនៅលើកំណាត់ផ្លូវលេខ៥១ ភូមិពោធិ៍ ឃុំតំណាក់រាំង ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ និងកំពុងមានការផ្តល់ជូនពិសេស និងលក្ខខ័ណ្ឌងាយៗ សម្រាប់អតិថិជន ដែលលោកអ្នកអាចសាកសួរ ព័ត៌មានផ្ទាល់ជាមួយ ផ្នែកលក់របស់ក្រុមហ៊ុន ដែលមានលេខទំនាក់ទំនង 098 663 996/ 015 663 996/ 089 663 996 និង 099 663 996៕ ដោយ៖ ដារាត់

To Top