Covid-19

ចំនួនឆ្លង ជម្ងឺកូវីដ១៩ សរុបនៅរុស្ស៊ី កើនលើស ៣លាននាក់

បរទេស៖ ករណីឆ្លងជម្ងឺកូវីដ១៩សរុប នៅក្នុងប្រទេសរុស្ស៊ី បានកើនឡើង លើសចំនួន៣លាន សម្រាប់ជាលើកដំបូង នៅថ្ងៃសៅរ៍នេះ បន្ទាប់ពីមន្ត្រីជំនាញ បានរកឃើញករណីឆ្លងថ្មីចំនួន ២៩.២៥៨ ក្នុងរយៈពេល ២៤ម៉ោងមុន និងមានមនុស្សស្លាប់ ចំនួន៥៦៧នាក់។

ទីភ្នាក់ងាសារព័ត៌មាន Today Online ចេញផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ បានរាយការណ៍ថា យោងតាមទិន្នន័យផ្លូវការ ករណីថ្មីទាំងនោះ បានធ្វើឲ្យចំនួនករណីមេរោគកូរ៉ូណា ក្នុងប្រទេសរុស្ស៊ីសុរប បានកើនឡើង ដល់ចំនួន៣.០២១.៩៦៤ករណី គិតចាប់តាំងពីចាប់ផ្តើម នៃការឆ្លងមេរោគថ្មីនេះមក។

គួរបញ្ជាក់ថា ជម្ងឺកូវីដ១៩ ត្រូវបានគេបញ្ជាក់ថា បានឆ្លងរីករាលដាលចូលទៅ ក្នុងប្រទេសរុស្ស៊ី នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នៅពេលដែល ជនជាតិចិនពីររូប នៅក្នុងទីក្រុង Tyumen និងទីក្រុង Chita ធ្វើតេស្តឃើញវិជ្ជមាន មេរោគកូរ៉ូណា៕ ប្រែសម្រួល៖ប៉ាង កុង

To Top