អត្ថបទ

ពិធីបើកដំណើរការឡើងវិញ នូវការដ្ឋានសាងសង់ នៃគម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា ត្រូវបានប្រារព្ធឡើង ដោយជោគជ័យ!

ភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំសកល នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ពិធីបើកដំណើរការឡើងវិញ​ នូវការដ្ឋានសាងសង់ នៃគម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា ត្រូវបានប្រារព្ធឡើង យ៉ាងអធិកអធម។ លោក Sun Yuxing នាយកប្រតិបត្តិរង នៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លោក Zhang Weirong ប្រធាននាយដ្ឋានវិស្វកម្ម នៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប និងថ្នាក់ដឹកនាំ ក្រុមហ៊ុនជាច្រើនរូប ព្រមទាំងតំណាងដៃគូ សហប្រតិបត្តិការ និងមិត្តអ្នកសារព័ត៌មាន បានជួបជុំគ្នាក្នុងឱកាសដ៏វិសេសនេះ។

នៅក្នុងពិធីជីកដី លោក Sun Yuxing នាយកប្រតិបត្តិរង នៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានថ្លែងសុន្ទរកថា សម្ដែងអំណរអរគុណ ទៅកាន់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ មិត្តភក្តិនិងអង្គភាពជាដៃគូ ដែលមកពីគ្រប់មជ្ឈដ្ឋាន ដែលបានគាំទ្រ និងយកចិត្តទុកដាក់ ក្នុងរយៈពេលកន្លងមក ចំពោះគម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា ព្រមទាំងសូមស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ថ្នាក់ដឹកនាំនិងភ្ញៀវកិត្តិយស ដែលមានវត្តមាន ក្នុងពិធីទាំងអស់!

នៅក្នុងសុន្ទរក លោកនាយក Sun Yuxing បានលើកឡើងថាការប្រឆាំង នឹងជំងឺរាតត្បាតរបស់ប្រទេសកម្ពុជា ទទួលបានលទ្ធផលដ៏ល្អប្រសើរ។ ជាមួយនឹងវិធានការប្រឆាំង នឹងជំងឺរាតត្បាតប្រកបដោយ ប្រសិទ្ធភាព ដែលបានអនុវត្ត ដោយរាជរដ្ឋាភិបាល និងកិច្ចសហប្រតិបត្តិការ យ៉ាងសកម្មរបស់ប្រជាជនទាំងអស់ ក្នុងសកម្មភាពប្រឆាំង នឹងជំងឺរាតត្បាតប្រទេសកម្ពុជា បានក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេស ដែលមានប្រសិទ្ធភាពខ្ពស់បំផុត ក្នុងការបង្ការជំងឺរាតត្បាត។

ដោយមានការយកចិត្តទុកដាក់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងសាលារាជធានីភ្នំពេញ ព្រមទាំង មានការគាំទ្រពីដៃគូទាំងអស់ និងការរំពឹងទុករបស់កម្មសិទ្ធិករ ក្រុមហ៊ុនយើងកំពុងរៀបចំ ចាត់វិធានការយ៉ាងសកម្ម ក្នុងការបង្ការជំងឺរាតត្បាតផ្សេងៗ សម្រាប់គម្រោងនេះ ខណៈកំពុងបន្តធ្វើឲ្យប្រសើរឡើង នូវភាពសម្របសម្រួលគម្រោង ដែលជាការឆ្លើយតប យ៉ាងសកម្មទៅភាគីពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ លើដំណើរការនៃគម្រោង ។ យើងនឹងបន្តតស៊ូព្យាយាម ក្នុងការងារបង្ការជំងឺរាតត្បាត និងការងារសាងសង់ គម្រោងក្នុងពេលទន្ទឹមគ្នា។

លោកនាយក Sun Yuxing បានមានប្រសាសន៍ថា យើងនឹងចាប់យក ការសាងសង់យ៉ាងម៉ត់ចត់ និងចាប់រហ័ស ទន្ទឹមនឹងការធានានូវគុណភាព យ៉ាងល្អិតល្អន់និងមិនឲ្យមាន ការធ្វេសប្រហែស ណាមួយកើតឡើងឡើយ ព្រមទាំងធានាបាន នូវសុវត្ថិភាព និងខិតខំបញ្ចប់គម្រោង ឲ្យបានឆាប់ ហើយដាក់ឲ្យប្រើប្រាស់ មុនពេលកំណត់ ដើម្បីកសាងគម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា ឲ្យក្លាយទៅជាគម្រោង ប្រណីតលំដាប់ទីមួយ!

ក្នុងពេលជាមួយគ្នានេះ លោកក៏បានលើកឡើងផងដែរថា នាពេលបច្ចុប្បន្ន កំណើនវិនិយោគនៅកម្ពុជា នៅតែបន្តក្តៅឡើង ការចុះកិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីរវាងចិននិងកម្ពុជា ព្រមទាំងការផលិតបាន ប្រេងដំណក់ទីមួយ របស់កម្ពុជា និងអត្ថប្រយោជន៍សំខាន់ៗ ផ្សេងទៀត បានបើកឱកាសថ្មី សម្រាប់ការអភិវឌ្ឍ របស់កម្ពុជាក្នុងឆ្នាំ ២០២១ ។ លោកជឿជាក់ថា នាពេលអនាគត រាជធានីភ្នំពេញ នឹងកាន់តែប្រសើរ ហើយអនាគតរបស់ព្រីនស៍ ហេបភីនេស ផ្លាហ្សានឹងកាន់តែភ្លឺស្វាង ថែមទៀត! ជាចុងក្រោយលោកនាយក Sun Yuxing បានជូនពរឲ្យពិធីនេះ ប្រារព្ធឡើងដោយជោគជ័យ និងជូនពរឲ្យអ្នកទាំងអស់គ្នា ជួបតែសេចក្តីសុខ សុខភាពល្អនិងមានសុភមង្គល គ្រប់ក្រុមគ្រួសារ ក្នុងឱកាសឆ្នាំថ្មីនេះ!

ភ្នំពេញCBD និមិត្តសញ្ញាថ្មីនៃទីក្រុងភ្នំពេញ
គម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា មានទីតាំងស្ថិតនៅក្នុង តំបន់ស្នូលនៃភ្នំពេញCBD រួមគ្នាជាមួយគម្រោង មជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា និងព្រីនស៍ ម៉ូឌើន ផ្លាហ្សា ដែលបានសាងសង់រួចរាល់ ព្រមទាំងគម្រោងព្រីនស៍ ថាម ផ្លាហ្សា ដែលកំពុងស្ថិតក្នុងផែនការ បង្កើតបានជាតំបន់ទ្រព្យ និងមជ្ឈមណ្ឌលរស់នៅ និងពាណិជ្ជកម្ម។ នាពេលអនាគត តំបន់នេះនឹងក្លាយជាតំបន់ លំដាប់អន្តរជាតិ ប្រមូលព័ត៌មានពីជុំវិញពិភពលោក និងមានសេដ្ឋកិច្ចរីកចម្រើន។

ក្រោមនិន្នាការអភិវឌ្ឍន៍ នៃទីក្រុងភ្នំពេញ ទៅកាន់ទិសខាងត្បូង ក្រុមហ៊ុនអចលនទ្រព្យខ្នាតធំ និងពាណិជ្ជកម្មជាច្រើនបានប្រមូលផ្តុំគ្នា ហើយបង្កើនល្បឿនក្នុងការបង្កើតតំបន់ថ្មី ដែលមានប្រជាជនច្រើនកុះករ និងជាតំបន់ទ្រព្យ នៅរាជធានីភ្នំពេញ ដែលសក្តិសម សម្រាប់ការរស់នៅ ការធ្វើអាជីវកម្មនិងការវិនិយោគ។

គម្រោងនេះ មានទីតាំងស្ថិតនៅតាម បណ្តោយមហាវិថីសំខាន់ៗ ដែលឆ្ពោះទៅកាន់ អាកាសយានដ្ឋានថ្មី និងរាជាយស្ម័យយានកម្ពុជា ពោលគឺស្ថិតនៅត្រង់ ចំណុចប្រសព្វ នៃមហាវិថីសំខាន់ៗចំនួនបី គឺមហាវិថីព្រះមុនីវង្ស មហាវិថីយោធពលខេមរៈភូមិន្ទ (ផ្លូវ271) និងមហាវិថី សម្តេចតេជោ ហ៊ុន សែន ។

បរិក្ខារទ្រទ្រង់ដ៏សម្បូរបែបនាំមកនូវជីវិតរស់នៅដ៏ល្អប្រសើរ
គម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សាស្ថិតនៅក្នុងតំបន់ដ៏រីកចម្រើនរបស់រាជធានីភ្នំពេញ ដែលព័ទ្ធជុំវិញដោយផ្សារទំនើបធំៗ ដូចជាផ្សារទំនើបអ៊ីអន ៣ ផ្សារ PH ផ្សារទួលទំពូង ផ្សារធំថ្មី ។ល។ ដែលអាចផ្តល់ជូននូវបទពិសោធន៍ក្នុងជីវិតរស់នៅដ៏សម្បូរបែប។

មានសេវាវេជ្ជសាស្រ្តដែលផ្ដល់ដោយមន្ទីរពហុព្យាបាលហ្វឺសសិនធឺរ និងមន្ទីរពហុព្យាបាលបាយ័ន មានស្ថាប័នអប់រំដូចជា សាលាអន្តរជាតិ ISPP សាលាអន្តរជាតិ PARAGON និងសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ព្រមទាំងមានទីតាំងស្ថិតនៅក្បែរសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា ភោជនីយដ្ឋានទន្លេបាសាក់ ស្តាតអូឡាំពិក ណាហ្គាវើលដ៍ ដែលជះឥទ្ធិពលដល់ប្រជាជនជាង ២០ម៉ឺននាក់ ដែលរស់នៅជុំវិញគម្រោង និងរីករាយជាមួយ ជីវិតរស់នៅដ៏រស់រវើក និងទាន់សម័យបំផុតនៅភ្នំពេញ។

រូបភាពពីអ៊ីនធើណែត

លើសពីនេះទៀត គម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា ក៏មានផ្តល់ជូនផងដែរនូវពាណិជ្ជកម្មចម្រុះ ដែលរួមបញ្ចូលទាំងការដើរទិញទំនិញ ការកម្សាន្ត ការញ៉ាំអាហារ និងការលំហែកាយ នៅក្នុងកន្លែងតែមួយ ដែលលោកអ្នកអាចរីករាយ ជាមួយនឹងហាងទំនិញម៉ាកល្បី ផ្សារទំនើប ហាងលក់ទំនិញពិសេស និងសេវាកម្មផ្សេងៗ ជាច្រើនទៀត។ សេវាកម្មនិងបរិក្ខារផ្គត់ផ្គង់ដ៏ប្រណីត លំដាប់ពិភពលោក ត្រូវបានប្រមូលផ្ដុំ នៅទីនោះផងដែរ។

បង់ដំបូងទាប តម្លៃសរុបទាប ទិញខុនដូបានយ៉ាងងាយស្រួល
យូនីតខុនដូ និងសាលទទួលភ្ញៀវ នៃអគារខុនដូ​ ត្រូវបានរចនាយ៉ាងប្រណីត តាមបែបសណ្ឋាគារ ព្រមទាំងមានផ្ដល់ជូន សេវាកម្មគ្រប់គ្រង អចលនទ្រព្យប្រចាំការពេញ ២៤ម៉ោង ស្របតាមស្ដង់ដារ លំដាប់អន្តរជាតិ ដែលបង្ហាញពីគុណភាព នៃជីវិតរស់នៅ របស់លោកអ្នក។

ខុនដូដ៏ប្រណីតមានទំហំចាប់ពី៣២-២៤៧㎡ មានរូបរាងជ្រុងនិងចំទិសល្អ អាចគយគន់ទេសភាព ដ៍ស្រស់ត្រកាល និងមានប្រភេទខុនដូបន្ទប់គេង១ បន្ទប់គេង២ និងបន្ទប់គេង៣ដែលអាចបំពេញនូវរាល់តម្រូវការរបស់លោកអ្នកសម្រាប់ការស្នាក់នៅ។

បន្ទប់គំរូ

ទន្ទឹមនឹងនេះ ដោយយល់ដឹងយ៉ាងច្បាស់ នូវបំណងប្រាថ្នា អំពីជីវិតរស់នៅរបស់យុវវ័យ គម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សានឹងបំពាក់ នូវបរិក្ខារយ៉ាងសម្បូរបែប ដូចជា sky bar អាងហែលទឹងដ៏ធំទូលាយ កន្លែងហាត់ប្រាណជាដើម ដែលលោកអ្នកអាចជួបជុំ ជាមួយមិត្តភក្តិយ៉ាងសប្បាយ ព្រមទាំងធ្វើការហាត់ប្រាណ និងបន្ធូរសម្ពាធជាមួយនៅទីនេះ។

ក្នុងនាមជាសហគមន៍ យុវវ័យអន្តរជាតិដំបូងបង្អស់ នៅភ្នំពេញ គម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា ជួយឲ្យយុវវ័យនៅភ្នំពេញ មានលទ្ធភាពទិញខុនដូ បានយ៉ាងងាយស្រួល ដោយធ្វើការបង់ ដំណាក់កាលដំបូង ចាប់ផ្តើមពី ១០,០០០ដុល្លារឡើងទៅ ឬបង់ប្រចាំខែ ចាប់ពី ២៥២ដុល្លារឡើងទៅ។ តម្លៃផ្ទះទាប និងការបង់ដំណាក់កាលដំបូងទាប ធ្វើឲ្យយុវជនភ្នំពេញ អាចមានសមត្ថភាពទិញខុនដូបាន និងអាចចាប់ផ្តើមជីវិតរស់នៅ ប្រកបដោយសុភមង្គល និងភាពទាន់សម័យ ។

ប្រភេទខុនដូដែលពេញនិយមបំផុត

To Top