ព័ត៌មានជាតិ

អគ្គនាយក ប.ស.ស គោរពជូនពរ សម្តេចតេជោ និងសម្តេចគិតិព្រឹទ្ធបណ្ឌិត ក្នុងឱកាសខួប អាពាហ៍ពិពាហ៍ ៤៥ឆ្នាំ

ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានៃខួប ៤៥ឆ្នាំ ចំណងអាពាហ៍ពិពាហ៍ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី ០៥ ខែមករាឆ្នាំ២០២១ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយក ប.ស.ស. ព្រមទាំងមន្រ្តីរាជការ និងបុគ្គលិក ក្រោមឱវាទទាំងអស់ សូមបួងសួងដល់ទេវតា និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រសិទ្ធពរជ័យ ឲ្យចំណងអាពាហ៍ពិពាហ៍ ដែលបានកើតឡើង ក្នុងគ្រាដ៏សែនកម្សត់នេះ ឲ្យកាន់តែផ្អែមល្ហែម ត្រជាក់ត្រជុំដូចទឹកអម្រឹត និងទទួលបាន សុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ ដើម្បីដឹកនាំនាវាកម្ពុជា ឲ្យកាន់តែរីកចម្រើន ខ្លាំងក្លាថែមទៀត។

សូមទេវតាតាមជួយបីបាច់ថែរក្សា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី និងចៅប្រុស ចៅស្រីជួបតែសុភមង្គល វិបុលសុខគ្រប់ប្រការ និងប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

To Top