កូរ៉េ៖ តារាចម្រៀង Go Hara សមាជិកក្រុម Kara ត្រូវប្រទះ ឃើញស្លាប់ក្នុងផ្ទះដោយយមិនដឹងមូលហេតុ ។
ព័ត៌មានពីកាសែតកូរ៉េ Allkpop បានអោយដឹងនៅថ្ងៃទី ២៤ ខែវិច្ឆិកាឆ្នាំ២០១៩ នេះថាតារាចម្រៀង Goo Hara បានលាចាកលោកហើយក្នុងវ័២៨ ឆ្នាំនៅវេលាម៉ោងជាង៦ល្ងាច ហើយនៅក្នុងផ្ទះរបស់នាងម្តុំ Cheongdam ក្នុងស្រុកGangnam ហើយពេលនេះប៉ូលីសក្នុងតំបន់នោះ កំពុងធ្វើកោសល្យវិច័យ និងស៊ើបអង្កេតជុំវិញករណីនេះ ។
Goo Hara ធ្លាប់ប៉ុនប៉ងធ្វើអត្តឃាតម្តង ហើយកាលពីដើមឆ្នាំនេះដោយសារជម្ងឺបាក់ទឹកចិត្ត តែនាងត្រូវគេជួយទាន់ពេល ហើយសម្រាប់ដំណឹងដ៏រន្ធត់នាល្ងាចនេះ អ្នកគាំទ្ររាប់មុឺននាក់បានទស្សទាយថា នាងសម្លាប់ខ្លួនទោះប៉ូលីសមិនទាន់បញ្ជាក់ ៕
ដោយ៖ ទូច សុខលីដា