ហ្សាការតា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ថា មន្ត្រីយោធាមួយរូប របស់ឥណ្ឌូនេស៊ី បាននិយាយកាលពី ថ្ងៃអាទិត្យថា ការរុករក និងស្រាវជ្រាវ របស់ក្រុមជំនាញ បានរកឃើញសញ្ញាបន្ទាន់ចេញ ពីប្រអប់ខ្មៅ របស់យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ Sriwijaya Air jet ដែលបានបាត់ខ្លួន នៅមុននេះមួយថ្ងៃ ដែលមានអ្នកដំណើរ នៅលើនោះចំនួន៦២នាក់ ។
លោក Hadi Tjahjanto អគ្គបញ្ជាការ យោធាឥណ្ឌូនេស៊ី បានប្រាប់ឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន នៅច្រកចូលព្រលានយន្តហោះ អន្តរជាតិ Jakarta International Container Terminal បានឲ្យដឹងថា “យើងមានទំនុកចិត្តថា ពួកគេនឹងយកមក បានក្នុងពេលឆាប់ៗនេះ” ។
លោក Tjahjanto មិនបានប្រាប់ថាពេលណា ឲ្យប្រាកដនោះទេ ៕
ដោយ៖ ម៉ៅ បុប្ផាមករា