វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ កាលពីថ្ងៃច័ន្ទ បានអនុម័តសេចក្តីប្រកាសអាសន្ន សម្រាប់រដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី ដែលជារដ្ឋធានីរបស់ប្រទេសនេះ រហូតដល់ថ្ងៃទី ២៤ ខែមករា ដោយរាប់បញ្ចូលកាលបរិច្ឆេទ នៃការឡើងកាន់តំណែង របស់ប្រធានាធិបតី ជាប់ឆ្នោតលោកចូ បៃដិន នៅថ្ងៃទី ២០ ខែមករាផងដែរ។
ប្រធានាធិបតីជាប់ឆ្នោត របស់អាមេរិកលោក ចូ បៃដិន គ្រោងស្បថចូលកាន់តំណែង នៅថ្ងៃទី២០ ខែមករា ហើយសម្រាប់ការប្រកាសអាសន្នខាងលើនេះ រហូតដល់ថ្ងៃទី២៤ ទំនងជានឹងធ្វើឲ្យប៉ះពាល់ ដល់ពិធីស្បថចូលកាន់តំំណែង របស់លោក ឬយ៉ាងណានោះទេ។
ការប្រកាសអាសន្ននេះដែរ គឺធ្វើឡើងបន្ទាប់ពីការសម្រុកចូល របស់ក្រុមអ្នកគាំទ្រ របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ទៅក្នុងវិមានកាពីតូល ដើម្បីរំខានដល់សមាជិកសភាព ក្នុងការបញ្ជាក់ពីជ័យជំនះ ការបោះឆ្នោតរបស់លោក ចូ បៃដិន និងការបរាជ័យរបស់លោក ដូណាល់ ត្រាំ៕
U.S. President Donald Trump approved the emergency declaration for Washington, D.C., through Jan. 24,