ព័ត៌មានអន្តរជាតិ

អាមេរិកលុបចោល ការធ្វើដំណើរ របស់ប្រេសិតយូអិន ទៅតៃវ៉ាន់

បរទេស ៖ មន្ត្រីនាំពាក្យក្រសួងការបរទេស អាមេរិកមួយរូប បាននិយាយថា ការលុបចោលការធ្វើដំណើរទាំងអស់ របស់ក្រសួងការបរទេសអាមេរិក នៅក្នុងសប្ដាហ៍នេះ រួមមានគម្រោងធ្វើដំណើរ ទៅកាន់តៃវ៉ាន់ របស់ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ លោក Kelly Craft ផងដែរ។

លោក Kelly Craft តាមសេចក្តីរាយការណ៍ បានគ្រោងធ្វើដំណើរទៅកោះតៃវ៉ាន់ ចាប់ពីថ្ងៃពុធនេះដល់ថ្ងៃសុក្រ ជាហេតុធ្វើឲ្យប្រទេសចិន ដែលអះអាងកោះតៃវ៉ាន់ថាជាទឹកដីរបស់ខ្លួននោះ ធ្វើការព្រមានថា ទីក្រុងវ៉ាស៊ីនតោន កំពុងតែប្រឡែងលេងជាមួយភ្លើង។

គួរបញ្ជាក់ថា នៅថ្ងៃអង្គារសប្ដាហ៍នេះ លោករដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo បាននិយាយថា រាល់ការធ្វើដំណើរទាំងអស់នៅក្នុងសប្ដាហ៍នេះ ត្រូវបានលុបចោល ដោយរួមបញ្ចូលទាំងដំណើរទស្សនកិច្ចរបស់លោកផ្ទាល់ ទៅកាន់អឺរ៉ុប ជាផ្នែកនៃការផ្លាស់ប្តូរទៅកាន់រដ្ឋបាលអនាគតរបស់លោក ចូ បៃដិន៕

To Top