បរទេស៖ ក្រុមហ៊ុន Novo Nordisk ដែលជាក្រុមហ៊ុនឱសថយក្សរបស់ប្រទេស ដាណឺម៉ាក បានប្រកាសពីការសម្រេចចិត្តរបស់ខ្លួន ក្នុងការផ្អាកបរិច្ចាគ ដល់អ្នកនយោបាយសហរដ្ឋអាមេរិក រហូតដល់មានការជូនដំណឹងបន្ថែមទៀត។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីភាពច្របូកច្របល់ កាលពីសប្តាហ៍មុន នៅពេលដែលហ្វូងអ្នកគាំទ្រ អាណាធិបតេយ្យ របស់ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ បានសម្រុកចូលវិមានកាពីតូលអាមេរិក នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ក្នុងគោលបំណង ដើម្បីប្រឆាំងនឹងលទ្ធផល នៃការបោះឆ្នោតដែលពួកគេចាត់ទុកថា ជាការក្លែងបន្លំ។
មហន្តរាយនេះ បានធ្វើឱ្យបាត់បង់ជីវិតមនុស្សចំនួន ៥ នាក់ និងបណ្តាលឱ្យមានការខូចខាត និងការបំផ្លាញយ៉ាងរាលដាល។ ទោះបីជាក្រុមហ៊ុនមិនត្រូវ បានអនុញ្ញាតតាមបច្ចេកទេស ដើម្បីបរិច្ចាគប្រាក់ដល់ អ្នកនយោបាយអាមេរិកក៏ដោយ ក៏ឱកាសនៅតែធ្វើដោយប្រយោលនៅតែមាន តាមរយៈគណៈកម្មាធិការ ដែលគេហៅថាគណៈកម្មាធិការ សកម្មភាពនយោបាយ ឬ PACs ៕ ប្រែសម្រួលៈ ណៃ តុលា