ព័ត៌មានអន្តរជាតិ

សិង្ហបុរី ត្រូវបានគេបញ្ជាក់ថា មានករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន៤០នាក់

សិង្ហបុរី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ប្រទេសសិង្ហបុរី បានរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន៤០នាក់ គិតត្រឹមថ្ងៃពុធ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបនៅក្នុងប្រទេសកើនឡើងដល់៥៩.១៩៧នាក់ ។

មានករណីឆ្លងក្នុងសហគមន៍ថ្មីចំនួន០៤នាក់ និង៣៦នាក់ជាអ្នកឆ្លងជំងឺនាំចូលក្នុងប្រទេស ។

ក្រសួងបានឲ្យដឹងថា សរុបនៃអ្នកឆ្លងជំងឺថ្មីនៅក្នុងសហគមន៍បានកើនឡើង១៨នាក់ ធៀបនឹងសប្តាហ៍មុន ។

គិតត្រឹមថ្ងៃពុធ មានអ្នកជំងឺចំនួន៣២នាក់បន្ថែមទៀតបានចាកចេញពីមន្ទីរពេទ្យ ឬទីតាំងដាក់ឲ្យនៅដាច់ដោយឡែកពីគេ ។ សរុបទៅមានអ្នកជាសះស្បើយពីជំងឺចំនួន៥៨.៩២៦នាក់ និងបានចាកចេញពីមន្ទីរពេទ្យវិញហើយ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top