ព័ត៌មានជាតិ

ប៉ូលិសក្លែងក្លាយ ដេញឃាត់ម៉ូតូ យុវជនម្នាក់ នៅម្តុំចោមចៅ ត្រូវបានឃាត់ខ្លួនហើយ

ភ្នំពេញ ៖ បើតាមការផ្សព្វផ្សាយ របស់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បុរសម្នាក់ដែលស្លៀកពាក់ ឯកសណ្ឋានប៉ូលិស ហើយបន្លំខ្លួន ធ្វើសកម្មភាពឃាត់ម៉ូតូបុរសម្នាក់ នៅម្តុំផ្លូវរថភ្លើង ក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ នៅម៉ោង១១និង៣០នាទីយប់ថ្ងៃ ២៦ វិច្ឆិកា ត្រូវបានឃាត់ខ្លួនហើយ ។

ជនសង្ស័យ ឈ្មោះ ទូច ដាវីត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបលក់ផលិតផលតាមអនឡាញ ស្នាក់ក្រុមហ៊ុនទូលទំពូង២ ខណ្ឌចំការមន មានស្រុកកំណើតភូមិព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ។

ប្រភពពីជនរងគ្រោះ បាននិយាយ ថា ពេលគាត់កំពុងជិះម៉ូតូ ម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FE- 1609 ធ្វើដំណើរពីរង្វល់មូលចោមចៅ ក្នុងទិសដៅពីកើតទៅលិច ស្រាប់តែមាន ជនបន្លំពាក់ឯកសណ្ឋានសមត្ថកិច្ច ជិះម៉ូតូឌ្រីមសង់ ស៊េរីឆ្នាំ០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CU 9499 ដេញពីក្រោយ បានមកកាក់ម៉ូតូ រួចទារឆែកឆេរដោយមិនមានឃើញអី បម្រុងយកទៅខណ្ឌ ជាពាក្យគម្រោម ទៅពិនិត្យទឹកនោម ទើបធ្វើ ឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូន ប្រជាពរដ្ឋ និងសមត្ថកិច្ចនំាខ្លួនយកទៅសួរនំា ។

បន្ទាប់ពីសួរនាំ និងស្ដាប់ចម្លើយសារភាព ទើបដឹងថា បុរសខាងលើ បានក្លែងខ្លួនជាសមត្ថកិច្ចប្រាកដមែន ដោយខោអាវពាក់ជាប់និងខ្លួន គឺទិញពីផ្សារទឹកថ្លា ព្រោះស្រទ្បាញ់ខោអាវប៉ូលិស្តិ៍ពេក។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវសមត្ថកិច្ចឃុំខ្លួន និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមវិតិធីនៃច្បាប់៕

To Top