ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ព្រមព្រៀងធ្វើការជំរុញ ពាណិជ្ជកម្មសេរី និងបង្កើនភាព ជាដៃគូយុទ្ធសាស្រ្ត

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានឯកភាពគ្នាកាលពីថ្ងៃអង្គារ ដើម្បីធ្វើការជាមួយគ្នា កាន់តែជិតស្និទ្ធថែមទៀត ដើម្បីជំរុញពាណិជ្ជកម្មសេរី និងសន្តិភាពនៅអាស៊ី តាមរយៈការបង្កើន ភាពជាដៃគូយុទ្ធសាស្ត្រ របស់ពួកគេដល់កម្រិតថ្មីមួយ ។

ទីក្រុងសេអ៊ូល ក៏បានប្រកាសគាំទ្រ ដល់ទស្សនៈរបស់អាស៊ាន លើទស្សនៈឥណ្ឌូ – ប៉ាស៊ីហ្វិកផងដែរ ដែលក្នុងនោះប្រធានាធិបតី លោក មូន ជេអ៊ីន បានធ្វើការប្រកាស ដោយប្រកាសនូវជោគជ័យ នៃកិច្ចប្រជុំកំពូល ពិសេសរយៈពេល ២ ថ្ងៃជាមួយមេដឹកនាំប្រទេស អាស៊ីអាគ្នេយ៍ទាំង ១០ នៅទីក្រុងកំពង់ផែប៊ូសាន ភាគខាងត្បូង ចម្ងាយប្រមាណ ៤៥០ គីឡូម៉ែត្រភាគអាគ្នេយ៍ទីក្រុងសេអ៊ូល។

ការជួបជុំនេះ ត្រូវបានរៀបចំឡើង ដើម្បីពិនិត្យឡើងវិញ នូវទំនាក់ទំនងសន្ទនាកូរ៉េខាងត្បូង – អាស៊ាន ក្នុងរយៈពេលជាង ៣០ ឆ្នាំកន្លងមកនេះ និងរៀបចំផែនការប្លង់មេ សម្រាប់ភាពជាដៃ គូនាពេលអនាគត៕

ដោយ ឈូក បូរ៉ា

To Top