អត្ថបទ

ស្ងាត់ៗ! ដំណើរការសាងសង់ ផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល សម្រេចបាន៥០% នៃគម្រោងទាំងមូល យ៉ាងរហ័ស និងប្រកាស រកដៃគូអាជីវកម្ម

ភ្នំពេញ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១- បន្ទាប់ពីថ្ងៃចាប់ផ្តើមបុកគ្រឹះ នៅចុងឆ្នាំ ២០១៨ មកទល់ពេលនេះ ផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល សម្រេចបាន ៥០% ហើយនៃគម្រោងទាំងមូល ដោយពុំការពន្យាពេល​ ដោយហេតុផលណាមួយឡើយ ហើយរយៈពេល នៃការសាងសងនេះ ត្រូវបានសម្រេចដូចការរំពឹងទុក ដើម្បីត្រៀមប្រកាស​ បើកអោយដៃគូរពណិជ្ជកម្មនានា កក់ជួលយកទីតាំងក្នុងផ្សារ ដ៏មានសក្តានុពលមួយនេះ ចាប់ពីថ្ងៃទី៥ ខែ កុម្ភៈ ឆ្នាំ២០២១ នេះតទៅ។

លោក Arnaud Dufresne អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង រីថែល បង្ហាញនូវការតាំងចិត្ត របស់ថ្នាក់ដឹកនាំក្រុមហ៊ុន របស់យ៉ាងដូច្នេះថា “ថ្នាក់ដឹកនាំនៃក្រុមហ៊ុន ជីប ម៉ុងរីថែល នៅតែបន្តឈរលើជំហ៊រដ៏រឹងមាំ ក្នុងការសម្រេចអោយបាន នូវសមិទ្ធផល​ នៃគម្រោងសាងសង់ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល តាមពេលវេលា និង ផែនការគ្រោងទុក ដើម្បីត្រៀមបើកសម្ពោធនៅឆ្នាំ ២០២២ បើទោះបីជាស្ថានភាព កូវីដ ក៏ដោយ។”

លោកបន្តទៀតថា ការតាំងចិត្តនេះ មិនមែនសម្រាប់តែផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉លនោះទេ សូម្បីតែគម្រោងសំណង់ម៉ល ផ្សេងទៀតដូចជា ជីប ម៉ុង សែនសុខម៉ល ជីប ម៉ុង ៥៩៨ ម៉ល ជីប ម៉ុង ថៅវើល៍ ជីបម៉ុងម៉ល៦A នៅតែដំណើរការ ដូចធម្មតា ហើយសម្រេចបាន លទ្ធផលដូចការរំពឹងទុក ខ្ញុំពិតជាមានមោទនភាព ដែលបានចូលរួមជាផ្នែកមួយ នៃការកិច្ចខំប្រឹងប្រែងនេះ។”

សូមបញ្ជាក់ផងដែរថា គម្រោងសាងសង់ ផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង មេហ្គាម៉ល ២៧១ នេះគឺស្ថិតនៅក្នុងបរិវេនបុរី ជីប ម៉ុង ផាកលែន ២៧១ ទំហុំផ្ទៃដី ៤៣ ហិចតា កំពស់ ៤ជាន់ ដោយក្នុងនោះផ្ទៃក្រឡាសរុប របស់ផ្សារទំនើបនេះ មានចំនួនរហូតដល់ ១៦មឺនម៉ែត្រការ៉េឯណោះ ហើយចំនួនដែលអាច ជួលអោយដៃគូរ ពាណិជ្ជកម្មបានមាន ប្រមាណជា ៦មឺនម៉ែត្រការ៉េ សម្រាប់អាជីវកម្មបែបទំនើប ដើម្បីបំពេញតម្រូវការជីវភាព បែបស៊ីវិល័យរបស់ពលរដ្ឋកម្ពុជា នាពេលបច្ចប្បន្ន៕

To Top