សេអ៊ូល៖ ក្រសួងការពារជាតិ បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង និងសហភាពអ៊ឺរ៉ុប បានឯកភាពគ្នា កាលពីថ្ងៃអង្គារ ដើម្បីពង្រឹងទំនាក់ទំនង ការពារជាតិបន្ថែមទៀត ក្នុងអំឡុងកិច្ចពិភាក្សាសន្តិសុខ ប្រចាំឆ្នាំមួយនៅទីក្រុងសេអ៊ូល។
យោងតាមក្រសួងបានឱ្យដឹងថា ក្នុងអំឡុងពេលកិច្ចពិភាក្សាសន្តិសុខ និងការពារជាតិលើកទី ៣ ភាគីទាំងពីរបានចែករំលែកការវាយតម្លៃ អំពីស្ថានភាពសន្តិសុខក្នុងតំបន់ និងពិភាក្សាអំពីវិធី ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការ ការពារជាតិកាន់តែស៊ីជម្រៅ។
កូរ៉េខាងត្បូង ត្រូវបានតំណាងដោយលោក Lee Won-ik អគ្គនាយក នៃគោលនយោបាយអន្តរជាតិ នៅក្រសួងការពារជាតិ និងសហភាពអឺរ៉ុបដោយលោកស្រី Pawel Herczynski នាយកគ្រប់គ្រង សម្រាប់សន្តិសុខ និងគោលនយោបាយការពារជាតិ និងការឆ្លើយតបវិបត្តិ ដែលនេះបានកើតឡើង ក្រោយមានភាពមិនសូវត្រូវគ្នារវាងអាមេរិក និងកូរ៉េខាងត្បូង ជុំវិញការចំណាលើវិស័យការពារជាតិ៕ ដោយ៖ ឈូក បូរ៉ា