អាតែន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ថា គ្រោះរញ្ជួយដីកម្រិត ៦.០ រ៉ិចទ័រ វាយប្រហារដែនកោះមួយ របស់ប្រទេសក្រិច ។
យោងតាមមជ្ឈមណ្ឌល តាមដានគ្រោះរញ្ជួយដី នៅមហាសមុទ្រម៉េឌីទែរ៉ាណេ និងអឺរ៉ុប បានឲ្យដឹងថា នៅថ្ងៃពុធ នេះ មានគ្រោះរញ្ជួយដីមួយ កម្រិត៦.០រ៉ិចទ័រ បានវាយប្រហារកោះ Crete ប្រទេសក្រិច ។
ក្រោយពីមាន គ្រោះរញ្ជួយដីនេះកើតឡើង មិនទាន់មាន សេចក្តីរាយការណ៍លម្អិតណាមួយបន្ថែមទៀត នៅឡើយ ទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា