ព័ត៌មានអន្តរជាតិ

យ៉ាងហោចណាស់ស្លាប់១៨នាក់ ខណៈប៉ូលិសមីយ៉ាន់ម៉ា បង្ក្រាបក្រុមបាតុករនៅថ្ងៃទី២

រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ថា ការិយាល័យសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា ប៉ូលិសមីយ៉ាន់ម៉ា បានបាញ់ទៅលើក្រុមបាតុករ នៅបរិវេណប្រទេស កាលពីថ្ងៃអាទិត្យ ដែលជាថ្ងៃបង្ហូរឈាម នៃការធ្វើបាតុកម្មអស់ជាច្រើនសប្តាហ៍ ប្រឆំាងនឹងការធ្វើរដ្ឋប្រហារយោធា ហើយយ៉ាងហោចណាស់ពលរដ្ឋ ចំនួន១៨នាក់បានស្លាប់ ។

ក្រុមអ្នកជួយសង្គ្រោះបាននិយាយថា បុរស០៣នាក់ ត្រូវបានគេបាញ់ចំក្បាលបណ្តាលឲ្យស្លាប់ នៅភាគខាងត្បូងក្រុង Dawei ទន្ទឹមនឹងនេះដែរ យុវជនចំនួន០២នាក់ ផ្សេងទៀតបានស្លាប់ នៅក្នុងក្រុង Bago ។

មនុស្សចំនួន០៦នាក់ បានស្លាប់នៅក្រុងរ៉ងហ្គូន មេធាវីមួយរូបមកពីរដ្ឋាភិបាលស៊ីវិល ដែលត្រូវបានបណ្តេញចេញ ពីតំណែងរបស់មីយ៉ាន់ម៉ា បាននិយាយនៅលើ បណ្តាញសង្គមហ្វេសប៊ុកថាយ៉ាងដូច្នេះ ។

គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ា មានភាពចលាចលចាប់តំាងពីយោធា បានរឹបអូសយកអំណាច និងឃាត់ខ្លួន មេដឹកនាំរដ្ឋាភិបាលឈ្នះឆ្នោត លោកស្រី អ៊ុងសាន ស៊ូជី និងមេដឹកនាំមកពីបក្ស របស់លោកស្រីជាច្រើនរូបទៀត កាលពីថ្ងៃទី០១ ខែកុម្ភៈ ដោយចោទថា បានបន្លំសន្លឹកឆ្នោត ក្នុងពេលបោះឆ្នោតសកលខែវិច្ឆិកា ដែលគណបក្សរបស់លោកស្រី បានឈ្នះភ្លូកទឹកភ្លូកដី ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top