បរទេស ៖ ប្រទេសអ៊ីរ៉ង់ នៅថ្ងៃចន្ទនេះ បាននិយាយថា សហរដ្ឋអាមេរិក គួរតែដកទណ្ឌកម្មជាមុន ប្រសិនបើចង់ប្រារព្ធកិច្ច ពិភាក្សាគ្នាជាមួយទីក្រុងតេអេរ៉ង់ ដើម្បីសង្គ្រោះកិច្ចព្រមព្រៀង នុយក្លេអ៊ែឆ្នាំ២០១៥ ធ្វើឡើងជាមួយមហាអំណាច ពិភពលោក ដែលអតីតប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ បានបោះបង់ចោល ។
មន្ត្រីនំាពាក្យក្រសួង ការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh បានមានប្រសាសន៍យ៉ាងដូច្នេះថា “រដ្ឋបាល របស់លោកប្រធានាធិបតី ចូ បៃដិន គួរតែផ្លាស់ប្តូរគោល នយោបាយដាក់សម្ពាធ អតិបរិមារបស់លោក ត្រាំ ចំពោះទីក្រុងតេអេរ៉ង់ ហើយប្រសិនបើចង់ ពិភាក្សាគ្នាជាមួយអ៊ីរ៉ង់នោះ ដំបូងពួកគេត្រូវតែដកទណ្ឌកម្មចេញ” ។
លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បាននិយាយនៅពេលថ្មីៗនេះថា ទីក្រុងវ៉ាស៊ីនតោន បានត្រៀម លក្ខខណ្ឌជាស្រេច ដើម្បីពិភាក្សាអំពីប្រទេស ទាំងពីរបន្តអនុវត្ត តាមកិច្ចព្រមព្រៀង ដែលទីក្រុងតេអេរ៉ង់ទទួលបាន ការបន្ធូរបន្ថយទណ្ឌកម្ម តាមរយៈការកម្រិត ការងារនុយក្លេអ៊ែរបស់ខ្លួន។ ប៉ុន្តែភាគីទាំងពីរ ចង់ឲ្យភាគីរបស់ខ្លួន ធ្វើសកម្មភាពមុន ។
គួរបញ្ជាក់ថា តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Us News នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា លោកខាងលិចភ័យខ្លាចថា ប្រទេសអ៊ីរ៉ង់ចង់កសាងផលិតអាវុធនុយក្លេអ៊ែ ស្របពេលដែលទីក្រុង តេអេរ៉ង់និយាយថា នោះមិនមែនជាគោលដៅរបស់ខ្លួន៕
ប្រែសម្រួល៖ប៉ាង កុង