ព័ត៌មានអន្តរជាតិ

តួកគីបណ្តេញជនសង្ស័យ ក្រុមIS ចំនួន១១នាក់ ចេញទៅស្រុកកំណើត នៅបារាំងវិញ

អង់ការ៉ា: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រទី២៩ ខែវិច្ឆិកាបានសរសេរថា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តួកគីលោក Suleyman Soylu កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ បានលើកឡើងហើយថា ប្រទេសតួកគីនឹងបញ្ជូនជនសង្ស័យ រដ្ឋឥស្លាមជាតិ IS ចំនួន១នាក់ ទៅកាន់ប្រទេសកំណើត របស់ពួកគេនៅខែក្រោយ។

លោក Soylu បានថ្លែងនៅក្នុងសន្និសិតមួយថា នៅសប្តាហ៍នេះយើងនឹង អនុវត្តការធ្វើ មាតុភូមិនិវត្តន៍របស់ក្រុម ជនសង្ស័យ ISទៅកាន់បែលហ្ស៊ិក និងអៀរឡង់ នៅថ្ងៃសុក្រ និងថ្ងៃសៅរ៍នេះ ហើយក្នុងនោះមានជនជាតិ បារាំង១១នាក់ផងដែរ នាដើមខែធ្នូ។

គួរឲ្យដឹងដែរថាប្រទេសតួកគី មានជនចំណាកស្រុកសរុបចំនួន ២៦៨០០០ នាក់នៅឆ្នាំ ២០១៨ ហើយតួលេខនេះបានឈានដល់ចន្លោះពី ៤២០០០០ ទៅ ៤៣០០០០ នាក់នៅក្នុងឆ្នាំ ២០១៩ ហើយខ្លួនធ្លាប់បានបញ្ជាក់ដែរថា នឹងបញ្ជូនក្រុមសកម្មប្រយុទ្ធ IS ដែលត្រូវបានចាប់ខ្លួនរាប់ពាន់នាក់ ភាគច្រើនមកពីអឺរ៉ុបត្រឡប់ ទៅកាន់ប្រទេស របស់ពួកគេវិញបើទោះបី ជាភាពជាពលរដ្ឋរបស់ពួកគេ ត្រូវបានលុបចោលក៏ដោយ៕

ប្រែសម្រួល:ស៊ុនលី

To Top