អត្ថបទ

ពិតជារហ័ស និងងាយស្រួល មែនទែន! ពេលនេះ អ្នកអាចផ្ញើអីវ៉ាន់ ងាយស្រួល ដូចជាការ ផ្ញើលុយអញ្ចឹង

ភ្នំពេញ៖ ក្នុងបេសកកម្ម ជាអ្នកដឹកជញ្ជូនទំនិញ ទូទាំងប្រទេស ប្រកបដោយសុវត្ថិភាពខ្ពស់ ជាមួយសេវាកម្មរហ័ស និងទុកចិត្តបំផុតហើយនោះ បន្ថែមពីនេះ ក្រុមហ៊ុន វីរៈ ប៊ុនថាំ បានវិវឌ្ឍខ្លួនឥតឈប់ឈរ លើសេវាកម្មមួយនេះ ដោយបានជម្រុញ ឲ្យការផ្ញើអីវ៉ាន់ ងាយស្រួលដូចជាការ ផ្ញើលុយអញ្ជឹងដែរ ។

ថ្មីៗនេះ ក្រុមហ៊ុនវិរៈប៊ុនថាំ បានធ្វើឲ្យអតិថិជនជាច្រើន កំពុងកើតចម្ងល់ ថាតើអ្វីទៅជាការ ”ផ្ញើជាមួយវីរៈ ប៊ុនថាំ ទៅយកជាមួយវីរៈ ប៊ុនថាំ” ? ក្រុមហ៊ុនបានបញ្ជាក់ យ៉ាងច្បាស់ៗថា នេះគឺជាសេវាកម្មមួយ របស់ក្រុមហ៊ុនវីរៈ ប៊ុនថាំ ដែលលោកអ្នក អាចផ្ញើរទំនិញ ពីសាខាមួយ ទៅកាន់សាខាមួយទៀត របស់ក្រុមហ៊ុនវីរៈ ប៊ុនថាំ យ៉ាងងាយស្រួល! ។

តើការផ្ញើនោះ មានភាពងាយស្រួល និងដំណើរការយ៉ាងណានោះ នេះជាឧទាហរណ៍ “អ្នកលក់ទំនិញ មានអាស័យដ្ឋាននៅជិត សាខាក្រុមហ៊ុនវីរៈ ប៊ុនថាំ (ទួលទំពូង) អ្នកទិញមានអាស័យដ្ឋាន ជិតសាខាក្រុមហ៊ុនវីរៈ ប៊ុនថាំ (បឹងឈូក) ដូច្នេះអ្នកលក់ អាចធ្វើការ ផ្ញើរអីវ៉ាន់ ជាមួយនឹងសាខាទួលទំពូង ទៅកាន់សាខាបឹងឈូក ហើយអ្នកទិញ ក៏អាចមកទទួលអីវ៉ាន់ នៅសាខាបឹងឈូក បានយ៉ាងងាយស្រួល!! ។

គិតមកត្រឹមដើមឆ្នាំ២០២១នេះ ក្រុមហ៊ុន វីរៈ ប៊ុនថាំ មានលើសពី ៣០០សាខា ក្នុងព្រះរាជាណាចក្រកម្ពុជា ដូច្នេះមិនថានៅទីណា ឬក៏កន្លែងណា មិនថាតំបន់កោះក៏ដោយ ក្រុមហ៊ុនវីរៈប៊ុនថាំ តែងតែនៅជិតលោកអ្នកជានិច្ច!!

  • សេវាកម្មបញ្ញើអីវ៉ាន់ លក្ខណៈផ្ទាល់ខ្លួន ឬ ក៏អាជីវកម្មតូច និងធំជាមួយ បណ្ដាប្រទេសថៃ និងចិន
  • សេវាកម្មជួយទិញអីវ៉ាន់ ពីវេបសាយផ្សេងៗ របស់ប្រទេសចិន និងថៃ (គិតតម្លៃត្រឹមតែ 4-6 ភាគរយ នៃតម្លៃអីវ៉ាន់តែប៉ុណ្ណោះ)

សូមធ្វើការទំនាក់ទំនង សម្រាប់ព័ត៌មានបន្ថែម ផ្ញើរអីវ៉ាន់ទូទាំងប្រទេសកម្ពុជា តាមរយៈលេខទូរសព្ទ៖ 010 522 522៕

To Top