ព័ត៌មានជាតិ

មន្ត្រីរាជការក្រសួង មហាផ្ទៃទទួល ការចាក់ វ៉ាក់សាំង ជាង៨០%

ភ្នំពេញ ៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារដែលបម្រើស ការងារនៅតាមអគ្គស្នងការដ្ឋាន អគ្គនាយកដ្ឋាន អង្គភាពនានា ចំណុះក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលរាជធានី ខេត្តចំនួន៥២,១០៥រូបស្មើនឹង៨៣ភាគរយនៃចំនួនសរុបបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩គិតមកដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។

ដូច្នេះផ្អែកតាមតួលេខសរុបនៅសល់ថ្នាក់ដឹកនាំ និងមន្ត្រីនានាចំនួន១០,៤៧៨រូបទៀត ស្មើនឹង១៧ភាគរយមិនទាន់បានចាក់វ៉ាក់សាំង។

បច្ចុប្បន្ន មន្ទីរពេទ្យ១៦ឧសភា បាននិងកំពុងបន្តដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារទាំងវ៉ាក់សាំងដូសទី១ និងដូសទី២។ ការចាក់វ៉ាក់សាំងគឺជាជម្រើសដ៏ល្អបំផុតក្នុងការឈានទៅទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ទាំងនៅកម្ពុជា និងជុំវិញពិភពលោក ៕

To Top