អត្ថបទ

ខ្មែរ ប៊ែវើរីជីស បរិច្ចាគទឹកបរិសុទ្ធកម្ពុជា ១ពាន់៥រយកេស ជូនដល់ក្រសួងការងារ

ក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈដ៏ល្បី ខ្មែរ ប៊ែវើរីជីស កាលពីថ្ងៃទី១៣ មីនា ២០២១ បានបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ១៥០០កេស ដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈយុទ្ធនាការ «ទឹកចិត្តកម្ពុជា» ដើម្បីគាំទ្រ ដល់ការប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ ដែលកំពុងវាយលុកខ្លាំង នៅកម្ពុជា។

លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនង សាធារណៈក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ « គ្រប់ស្ថាប័នទាំងអស់ មានភាពនឿយហត់ខ្លាំងណាស់ ព្រោះត្រូវប្រយុទ្ធប្រឆាំង យ៉ាងខ្លាំងក្លានឹងជំងឺកូវីដ-១៩។ ក្រុមហ៊ុនសង្ឃឹមថា ការចូលរួមបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា នាពេលនេះ នឹងជួយផ្តល់ជាកម្លាំងកាយចិត្ត ដល់គ្រប់ស្ថាប័ន ដែលកំពុងបំពេញបេសកកម្ម ប្រឆាំងនឹងកូវីដ-១៩»។

តាមរយៈយុទ្ធនាការ «ទឹកចិត្តកម្ពុជា» ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កន្លងមក បានបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ជាង១ម៉ឺនកេស រួចមកហើយ ហើយនឹងបន្ត ផ្តល់ដល់ស្ថាប័ននានា បន្ថែមទៀតនាពេលខាងមុខ៕

To Top