ភ្នំពេញ៖ នារសៀល ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឧបត្ថម្ភគ្រឿង ឧបភោគ បរិភោគ និងថវិកា ជូនដល់ អតីត លោកគ្រូ អ្នកគ្រូ សាលាបាក់ទូក ចំនួន៣គ្រួសារ ដែលជួបការខ្វះខាត ក្នុងស្ថានការណ៍ដែលជំងឺកូវីដ-១៩ កំពុងរីករាលដាលខ្លាំង ក្នុងសហគមន៍។
ក្នុងនោះ មួយគ្រួសារ ទទួលបាន អង្ករចំនួន៤ការ៉ុង – មីចំនួន២កេស – ទឹកសុទ្ធចំនួន២កេស – ទឹកត្រី ទឹកស៊ីអ៊ីវ២យួរ – ត្រីខចំនួន៤យួរ និងថវិកាចំនួន៤០ម៉ឺនរៀល។
អតីតលោកគ្រូអ្នកគ្រូ ដែលទទួលបានការឧបត្ថម្ភ រួមមាន៖
1.អ្នកគ្រូ សយ សុខុន កំពុងស្ថិតក្នុងទីតាំងបិទខ្ទប់ក្នុងមូលដ្ឋានខណ្ឌមានជ័យ
2.អ្នកគ្រូ អៀង សុជាតិ កំពុងមានជីវភាពខ្វះខាត
3.លោកគ្រូគឹម សារី (ពិការ) ។