ព័ត៌មានជាតិ

កម្ពុជា មានអ្នកឆ្លង ជំងឺកូវីដ១៩ថ្មី ចំនួន២៦២នាក់ និងជាសះស្បើយ ចំនួន៧៤នាក់

ភ្នំពេញ ៖​ ក្រសួងសុខាភិបាល​ កម្ពុជា បានប្រកាសរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន២៦២នាក់ ពាក់ព័ន្ធសហគមន៍កុម្ភៈ២០ទាំងអស់ និង​ មានអ្នកជាសះស្បើយ ចំនួន៧៤នាក់ ។

ក្នុងចំណោមអ្នកឆ្លងថ្មី ទាំង២៦២នាក់ គឺនៅភ្នំពេញចំនួន២៣២នាក់។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដសរុបចំនួន ៥៤៨០ នាក់ អ្នកជាសះស្បើយចំនួន២៣៩៣ នាក់ អ្នកកំពុងព្យាបាល ចំនួន៣០៤៤នាក និងអ្នកស្លាប់ចំនួន៣៨ នាក់៕

To Top