ព័ត៌មានអន្តរជាតិ

មេដឹកនាំកុម្មុយនីស គុយបាលោក Raul Castro លាលែងចេញពីប្រធានបក្ស

បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថាលោកRaul Castro ត្រូវបានគេដឹងថា បានប្រកាស លាលែងចេញពីតំណែង ជាប្រធានបក្សកុម្មុយនីស នៃប្រទេសគុយបា ហើយដើម្បីបញ្ចប់ការដឹកនាំ ដោយគ្រួសារ របស់គាត់ចំនួន ៦ទសវត្ស មកហើយ។

លោក Castro ក្នុងវ័យ៨៩ឆ្នាំបានថ្លែងប្រាប់ ទៅកាន់សភាជាតិ ថាលោកនឹងប្រគល់តំណែងនេះ ទៅកាន់មនុស្សជំនាន់ក្រោយ ដែល ពោរពេញ ទៅដោយការប្តេជ្ញាចិត្ត និងស្មារតីប្រឆាំង នឹងចក្រពត្តិនិយម ហើយតាមផែនការអ្នកជំនួស តំណែងរបស់គាត់ នឹងត្រូវបោះឆ្នោត នៅក្រោយបញ្ចប់ទៅនៃកិច្ចប្រជុំ របស់សភារយៈពេល៤ថ្ងៃនេះ។

គួរឲ្យដឹងដែរថា ការសម្រេចចិត្តនេះ ធ្វើឡើងក្នុងគោលបំណង ក្នុងការបញ្ចប់ទៅ នៃការដឹកនាំប្រទេស ដោយបងរបស់គាត់លោក Fidel Castro និងរូបគាត់ផ្ទាល់គិតចាប់តាំង តែពីបដិវត្តសម័យ ឆ្នាំ១៩៥៩មកនោះ។

នៅពេលដែលពលរដ្ឋ នៃកោះមួយនេះអាចនឹង មើលឃើញថារបស់ថ្មី នឹងចូលមកដល់ប្រទេសរបស់ខ្លួន ជាលក្ខណៈប្រវត្តិសាស្ត្រនោះទោះបីជាលទ្ធផល យ៉ាងណាក្តីប៉ុន្តែគេនឹងដឹង បានថាការដឹកនាំប្រទេស នឹងលែងមានវត្តមាន របស់មេដឹកនាំត្រកូល Castro ទៀតឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top