នយោបាយ

លោក សយ សុភាព សង្ឃឹមថាអ្នកនយោបាយ និយមអាមេរិក នឹងមិនចាញ់បោក អាមេរិកដូច សម័យ លន់ នល់

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានសម្ដែងក្ដីីសង្ឃឹមថា អ្នកនយោបាយនិយមអាមេរិក នឹងមិនចាញ់បោក អាមេរិកដូច សម័យ លន់ នល់ ដែលនាំមកនូវវិនាសកម្ម យ៉ាងធ្ងន់ធ្ងរ ដល់ប្រទេសកម្ពុជានាពេលនោះ ។

តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី១៧ មេសានេះ លោក សយ សុភាព បានបញ្ជាក់ថា ” ខ្ញុំជាអ្នកកាសែត ក៏ដូចជាកូនខ្មែរ ជំនាន់ក្រោយ និង ម៉្យាងទៀតបន្ទាប់ពីសិក្សាស្រាវជ្រាវ នូវរឿងរ៉ាវ ក្នុងប្រវត្តិសាស្ត្រនិង ការប្រកួតប្រជែង នយោបាយ របស់មហាអំណាច ពិភពលោកនិងតំបន់ ខ្ញុំបានសង្កេតឃើញអ្នកនយោបាយខ្មែរខ្លះចាញ់កលល្បិចនិងមនោគមន៍វិជ្ជាបរទេសជាពិសេស«អាមេរិក»តែម្តង។ ដូច្នេះខ្ញុំដឹងថាអ្នកនយោបាយខ្មែរ ដែលអាមេរិកនិយម មេត្តាពិចារណាហើយ កុំស្លុងនឹងពាក្យ បោកប្រាស់«ប្រជាធិបតេយ្យ សិទ្ធិមនុស្ស សិទ្ធិបញ្ជេញមតិ..» ឱ្យសោះតែសុំពិចារណា នូវពាក្យ«ខ្មែររួបរួមខ្មែរឈ្នះ គឺឈ្នះអ្វីៗទាំងអស់ ហើយខ្មែនឹងអាចនិយាយ រកគ្នាបាន»”។

អ្នកកាសែតជើងចាស់រូបនេះ បន្ថែមថា”ខ្ញុំសង្ឃឹមថារៀមច្បង ដែលនឹងមានលទ្ធភាព ចូលរួមកសាងជីវភាពនយោបាយ ឡើងវិញនឹងយល់ច្បាស់ជាមិនខាន។ ឃើញហើយកន្លងទៅដោយ សារបរទេសនិយម« អាមេរិកនិយម» នេះហើយបានជាជួបអពមង្គល( មេខ្លះរត់ចោលស្រុក ជាប់គុក…)។ ដើម្បីកសាង ជីវភាពនយោបាយឡើងវិញ ចូរបំផ្លិចអ្វីៗ ទាំងអស់ដែលនាំចង្រៃដល់ខ្លួន បក្ស…។
ដើម្បីជួបសេចក្តីប្រាថ្នា ល្អចូររៀមច្បង មេត្តាសាកគិតថា«អ្វីៗទាំងអស់គឺថ្មីគ្រប់បែបយ៉ាង» នោះនឹងជួបសំណាងល្អ។ សូមគោរពជូនពររៀមច្បង ឱ្យជោគជ័យដើម្បី «ឯករាជ្យ និង ឈ្នះៗ»” ៕

To Top