សៅប៉ូឡូ៖ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ថា ប្រទេសប្រេស៊ីល ត្រូវបានគេរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ ចំនួន៦៩.៣៨១ នាក់ គិតក្នុងរយៈពេល២៤ ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើង ដល់១៤.០៤៣.០៧៦នាក់ ។
ក្រសួងសុខាភិបាល បានឲ្យដឹងថា ចំនួនអ្នកស្លាប់មាន ៣.៣២១នាក់ ត្រូវបានចុះក្នុងបញ្ជី ដែលនាំឲ្យចំនួនអ្នកស្លាប់ នៅទូទាំងប្រទេស កើនឡើងដល់៣៧៨.០០៣នាក់ ។
ប្រេស៊ីល ជាប្រទេសស្ថិតក្នុងលំដាប់លេខ២ លើពិភពលោក ដែលមានអ្នកស្លាប់ច្រើនជាងគេបំផុត បន្ទាប់ពីសហរដ្ឋអាមេរិក និងជាប់លំដាប់លេខ៣ ដែលមានអ្នកឆ្លងជំងឺច្រើនបំផុត បន្ទាប់ពីសហរដ្ឋអាមេរិក និងឥណ្ឌា ។
គិតចាប់តាំងពីខែមីនា ប្រេស៊ីល បានរាយការណ៍មកថា ចំនួនអ្នកស្លាប់ប្រចំាថ្ងៃខ្ពស់បំផុតគិតជាមធ្យមនៅទូទាំងពិភពលោក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា