ព័ត៌មានអន្តរជាតិ

នាយកប្រតិបត្ដិ BioNTech មានទំនុកចិត្ដថា វ៉ាក់សាំង នឹងមានប្រសិទ្ធភាពប្រឆាំងនឹងមេរោគឆ្លងទម្រង់ថ្មីនៅឥណ្ឌា

វ៉ាស៊ីនតោន ៖ នាយកប្រតិបត្តិ ក្រុមហ៊ុន BioNTech លោក Ugur Sahin កាលពីថ្ងៃពុធបានសម្តែង នូវទំនុកចិត្តលើប្រសិទ្ធភាព នៃវ៉ាក់សាំង ដែលបានបង្កើតរួមគ្នា ដោយក្រុមហ៊ុន របស់លោក និងក្រុមហ៊ុនឱសថអាមេរិក Pfizer ប្រឆាំងនឹងមេរោគឆ្លងទម្រង់ថ្មី ដែលត្រូវបានរកឃើញដំបូង នៅក្នុងប្រទេសឥណ្ឌា។

លោក Sahin ដែលជាសហស្ថាបនិក នៃក្រុមហ៊ុនជីវបច្ចេកវិទ្យា វិទ្យាសាស្ត្រអាល្លឺម៉ង់ បានធ្វើការកត់សម្គាល់នៅទីនេះ នៅពេលដែលអ្វី ដែលគេហៅថា មេរោគឆ្លងទម្រង់ថ្មីទ្វេដង ហាក់ដូចជាកំពុង បង្កការបំផ្លិចបំផ្លាញ នៅក្នុងប្រទេសឥណ្ឌានិង បង្កការព្រួយបារម្ភជាសាធារណៈអំពីប្រសិទ្ធភាព នៃវ៉ាក់សាំង។

លោកបានអះអាងថា វ៉ាក់សាំង BioNTech / Pfizer ត្រូវបានគេយកទៅធ្វើតេស្តប្រឆាំងនឹងជំងឺកូវីដ-១៩ទម្រង់ថ្មី ចំនួនជាង ៣០ ប្រភេទរួចមកហើយ។

នាយកប្រតិបត្តិរូបនេះបានបន្ដថា ក្នុងករណីស្ទើរតែ ទាំងអស់ វ៉ាក់សាំង BioNTech / Pfizer មានប្រសិទ្ធភាពដូចគ្នានឹង ទម្រង់ជំងឺកូវីដ- ដើមផងដែរ ។ លោកបានបន្ថែមថា ការធ្វើតេស្តដែលត្រូវគ្នាលើមេរោគឆ្លង ទម្រង់ថ្មីនៅតែដំណើរការ។

មេរោគឆ្លងទម្រង់ថ្មី B.1.617 ថ្មីនេះបានរាលដាលពាស ពេញប្រទេសឥណ្ឌា ដែលត្រូវបានគេរាយការណ៍ថា មានចំនួនជាង ៣០០,០០០ ករណីថ្មីនៃជំងឺកូវីដ-១៩ ក្នុងមួយថ្ងៃជាងមួយសប្តាហ៍មុន។

ជាមួយនឹងការផ្លាស់ប្តូរពីរ វាត្រូវបានអ្នកជំនាញ វេជ្ជសាស្រ្តចាត់ទុកថា មានការឆ្លង និងអាចចម្លងបានកាន់តែច្រើន ហើយវ៉ាក់សាំងនាពេលបច្ចុប្បន្ន ប្រហែលជាមិនមាន ប្រសិទ្ធភាពប្រឆាំងនឹងវានោះទេ៕

ដោយ ឈូក បូរ៉ា

To Top