បរទេស៖ រដ្ឋមន្ត្រីសុខាភិបាល របស់ប្រទេសតួកគី លោក Fahrettin Koca បាននិយាយនៅពេលថ្មីៗនេះថា ប្រទេសតួកគី ទើបបានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ទិញថ្នាំវ៉ាក់សាំង កូវីដ១៩ Sputnik V ចំនួន៥០លានដូស ពីប្រទេសរុស្ស៊ី ដែលនឹងចាប់ផ្តើមបញ្ជូនមកដល់ នៅខែក្រោយ និងគួរតែអាចជួយដោះស្រាយ ការខ្វះខាត ក្នុងការផ្គត់ផ្គង់រយៈពេលខ្លី។
លោក Fahrettin Koca តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ប្រាប់ថា ថ្នាំវ៉ា់ក់សាំងនោះ នឹងជាមានការខ្វះខាត ក្នុងរយៈពេលពីរខែ ខាងមុខនេះ ប៉ុន្តែការខ្វះខាតនោះ គួរតែត្រូវបានជំនះទាន់ពេលវេលា ជាមួយការទទួលបានថ្មី ហើយនៅទីបំផុតនោះ គឺផលិតដោយប្រទេសតួកគីខ្លួនឯង។
យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CAN នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា លោករដ្ឋមន្ត្រីសុខាភិបាលតួកគី បានថ្លែងក្នុងសុន្ទរកថា ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ដូច្នេះថា “យើងកំពុងស្ថិតនៅក្នុងដំណាក់ កាលចុងក្រោយ សម្រាប់ការអនុញ្ញាត ឲ្យប្រើប្រាស់បន្ទាន់ នូវថ្នាំវ៉ាក់សាំង Sputnik V”។
គួរបញ្ជាក់ថា រហូតមកទល់ពេលបច្ចុប្បន្ននេះ ប្រទេសតួកគី បានប្រើប្រាស់ថ្នាំ វ៉ាក់សាំងកូវីដ១៩ ដែលផលិតដោយក្រុមហ៊ុនចិន Sinovac Biotech Ltd និងផលិតដោយក្រុមហ៊ុន Pfizer និងក្រុមហ៊ុន BioNTech ហើយប្រទេសនេះ បានធ្វើការចាក់វ៉ាក់សាំងចំនួន២២លានដូស ដោយមានប្រជាជន១៣,៥៥នាក់ បានទទួលដូសដំបូង៕
ប្រែសម្រួល៖ប៉ាង កុង