ភ្នំពេញ ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចបិទខ្ទប់ ជាបណ្ដោះអាសន្ន ក្នុងទីតាំងភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ដើម្បីទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវី១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចាប់ពីថ្ងៃនេះ រហូតដល់មានសេចក្ដី សម្រេចជាថ្មី ។