ព័ត៌មានជាតិ

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញបើកយុទ្ធនាការ ចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ជូនពលរដ្ឋ ក្នុងតំបន់ក្រហម

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីភាព ក្នុងយុទ្ធនាការ ចាក់ វ៉ាក់ សាំង ជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋរស់ នៅក្នុងតំបន់ក្រហម ទីតាំងភូមិសាស្ត្រ រាជធានី ភ្នំពេញ និងទីក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដែល មានចំនួន ៤ខណ្ឌ គឺខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល និងខណ្ឌដង្កោ។

ទីតាំងដែលត្រូវរៀបចំ ធ្វើពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល រៀបចំឡើងនៅក្នុងទីតាំងមូលដ្ឋានកងទ័ព នៃកងពលតូចលេខ៧០ ។ កងពលតូចលេខ៧០ ទទួលបន្ទុករៀបចំការងារ ចាក់វ៉ាក់សាំង នៅតំបន់ក្រហម ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ សម្រាប់ ដំណើរការ នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ចាប់ផ្ដើម ពីថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ២០២១ តទៅ។
ក្នុងនោះដែរ មានដូចជា ៖
*ខណ្ឌមានជ័យ (០៣ក្រុម)
-សង្កាត់ស្ទឹងមានជ័យ១ សាលាបឋមសិក្សាសឡា

  • សង្កាត់ស្ទឹងមានជ័យ២ សាលាបឋមសិក្សាស្ទឹងមានជ័យ
  • សង្កាត់ស្ទឹងមានជ័យ៣ ផ្សារបុរីលឹមឈាងហាក់
    *ខណ្ឌពោធិ៍សែនជ័យ (០៣ក្រុម)
  • សង្កាត់ចោមចៅ១ រោងចក្រសាន់តិច (ផ្លូវវេងស្រេង)
  • សង្កាត់ចោមចៅ២ សាលាបឋមសិក្សាគោកបញ្ជាន់
  • សង្កាត់ចោមចៅ៣ ទីបញ្ជាការកងពលតូចលេខ៧០ (ចោមចៅ)៕
To Top