ព័ត៌មានអន្តរជាតិ

រុស្ស៊ី ប្រាប់អាមេរិក ឲ្យរំពឹងសញ្ញាមិនស្រួល នៅមុន ជំនួបកំពូលលោក ពូទីន និងលោក បៃដិន

បរទេស៖ប្រទេសរុស្ស៊ី នៅថ្ងៃចន្ទនេះ បាននិយាយថា ខ្លួននឹងបញ្ជូននូវអ្វីដែលខ្លួនពិពណ៌នាថា ជាសញ្ញាមិនស្រួលដល់សហរដ្ឋអាមេរិក នៅមុនជំនួបកំពូលមួយ រវាងមេដឹកនាំរបស់ប្រទេសទាំងពីរនាខែក្រោយ និងបានប្រកាសថា ខ្លួនកំពុងតែពង្រឹងកម្លាំងយោធា ការពារព្រំដែនខាងលិចរបស់ខ្លួន។

ការនិយាយបែបនេះរបស់រុស្ស៊ី គឺត្រូវបានធ្វើឡើង ក្រោយពេលមួយថ្ងៃ បន្ទាប់ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បានមានប្រសាសន៍ថា លោកនឹងជំរុញលោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន ឲ្យគោរពសិទ្ធិមនុស្ស នៅពេលដែលមេដឹកនាំទាំងពីរជួបគ្នា នៅក្នុងទីក្រុងហ្សឺណែវ នាថ្ងៃទី១៦ ខែមិថុនា។

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA បានដកស្រង់សម្តីអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov ដែលមានប្រសាសន៍ដូច្នេះថា “អាមេរិកត្រូវតែរំពឹងថា សញ្ញាជាច្រើនពីទីក្រុងមូស្គូ នឹងមិនសុខស្រួលសម្រាប់ពួកគេនោះទេ ដោយរួមក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ”។

យោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន RIA នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Sergei Ryabkov បានមានប្រសាសន៍ថា ប្រទេសរុស្ស៊ីនឹងត្រៀមដើម្បីធ្វើការឆ្លើយតប ចំពោះសំនួររបស់លោក បៃដិន ស្តីពីសិទ្ធិមនុស្សនៅក្នុងប្រទេសរុស្ស៊ី និងបាននិយាយថា ទីក្រុងមូស្គូកំពុងមានភាពបត់បែនខ្លាំងជាងទីក្រុងវ៉ាស៊ីនតោន នៅពេលដែលនិយាយពីរបៀបវារៈ សម្រាប់ជំនួបកំពូល៕ប្រែសម្រួល៖ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top