ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៥នាក់ និងមានករណីជាសះស្បើយចំនួន ១៤២នាក់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តកំពតបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៩៤១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើុយចំនួន ៤២២នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៥១២នាក់ និងស្លាប់ ៧នាក់៕