ញូវដេលី៖ ក្រសួងសុខាភិបាលឥណ្ឌា បានឲ្យដឹងថា ចំនួនសរុបនៃចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ របស់ប្រទេសនេះ បានកើនឡើងដល់ ២៩,៨២៣,៥៤៦នាក់ហើយ នៅថ្ងៃសៅរ៍នេះ និងមានករណីឆ្លងថ្មីចំនួន ៦០,៧៥៣ ករណីក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា ក្រៅពីនេះមានអ្នកជំងឺចំនួន ១,៦៤៧ នាក់ទៀតបានស្លាប់ក្នុងកំឡុងពេលនេះ ដែលចំនួនអ្នកស្លាប់មានដល់ ៣៨៥,១៣៧ នាក់។
រយៈពេល ១២ ជាប់ៗគ្នា នៅពេលដែលករណីតិចជាង ១០០,០០០ ករណីត្រូវបានចុះបញ្ជីនៅទូទាំងប្រទេស បន្ទាប់ពីការឆ្លងឈានដល់ជាង ៤០០,០០០ ករណីជាច្រើនថ្ងៃក្នុងខែមេសា និងឧសភា។
បច្ចុប្បន្ននេះប្រទេសឥណ្ឌា មានករណីសកម្មចំនួន ៧៦០,០១៩ ករណី បន្ទាប់ពីការថយចុះចំនួន ៣៨,៦៣៧ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។ យោងតាមក្រសួងសុខាភិបាល បានឲ្យដឹងថា ចំនួនករណីឆ្លងដែលសកម្ម នៅក្នុងប្រទេសនាពេលបច្ចុប្បន្ន គឺទាបបំផុតក្នុងរយៈពេល ៧៤ ថ្ងៃកន្លងមកនេះ។
នៅក្នុងនោះដែរ មនុស្សសរុបចំនួន ២៨,៦៧៨,៣៩០ នាក់ត្រូវបានព្យាបាល និងចេញពីមន្ទីរពេទ្យនៅទូទាំងប្រទេស ដោយ ៩៧,៧៤៣ នាក់បានចេញពីមន្ទីរពេទ្យតាំងពីព្រឹកថ្ងៃសុក្រ។
ទីក្រុងញូដេលី ដែលជាចំណុចក្តៅបំផុតមួយ ក្នុងប្រទេសឥណ្ឌា ចាប់តាំងពីឆ្នាំមុន មានករណីឆ្លងថ្មីចំនួន ១៦៥ ករណី និងមានអ្នកស្លាប់ ១៤ នាក់កាលពីថ្ងៃសុក្រ។
ហាង និងភោជនីយដ្ឋានទាំងអស់ ត្រូវបានអនុញ្ញាតឱ្យបើក ដោយមានសមត្ថភាពអង្គុយ រហូតដល់ទៅ ៥០ ភាគរយ នៅក្នុងទីក្រុងញូវដេលី ចាប់តាំងពីដើមសប្តាហ៍នេះ នៅពេលមានករណីថ្មីៗកំពុងធ្លាក់ចុះ។ ប៉ុន្តែសាលារៀនមហាវិទ្យាល័យ និងស្ថាប័នអប់រំផ្សេងទៀតក៏ដូចជាអាងហែលទឹក និងកន្លែងហាត់ប្រាណ ក្នុងចំនោមកន្លែងផ្សេងទៀត នៅតែត្រូវបានបិទដដែល៕ ដោយ ឈូក បូរ៉ា