ព័ត៌មានអន្តរជាតិ

ចិន ច្រានចោល ការចោទប្រកាន់ លើបញ្ហាសិទ្ធិមនុស្ស ដោយលោកខាងលិច

ប៉េកាំង ៖ ប្រទេសចិន បានបដិសេធការរិះគន់ របស់បណ្តាប្រទេសលោកខាងលិច មួយចំនួន ចំពោះគោលនយោបាយរបស់ខ្លួន ដែលពាក់ព័ន្ធនឹងហុងកុង ស៊ីនជាំង និងទីបេ ដោយជំទាស់នឹងការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់ចិន ក្រោមលេស នៃសិទ្ធិមនុស្ស និងជំរុញឲ្យប្រទេសពាក់ព័ន្ធ ចាត់វិធានការជាក់ស្តែង ដើម្បីដោះស្រាយបញ្ហា សិទ្ធិមនុស្សធ្ងន់ធ្ងររបស់ពួកគេ ។

អ្នកនាំពាក្យ ក្រសួងការបរទេសចិន លោក Zhao Lijian បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទ សារព័ត៌មានមួយឆ្លើយតប នឹងប្រទេសកាណាដា ក្នុងនាមប្រទេស លោកខាងលិច មួយចំនួន បានរិះគន់ប្រទេសចិន នៅក្នុងសម័យប្រជុំលើកទី ៤៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UNHRC) ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងកាលពីថ្ងៃអង្គារ ប្រទេសបេឡារុស្ស បានថ្លែងសុន្ទរកថា រួមគ្នាក្នុងនាមប្រទេស ចំនួន ៦៥ ដោយសង្កត់ធ្ងន់ថា កិច្ចការពាក់ព័ន្ធនឹងហុងកុង ស៊ីនជាំង និងទីបេ គឺជាបញ្ហាផ្ទៃក្នុងរបស់ចិន ហើយពិភពលោកខាងក្រៅ មិនគួរជ្រៀតជ្រែកឡើយ។

សមាជិកទាំង ៦ នៃក្រុមប្រឹក្សាសហប្រតិបត្តិការ ឈូងសមុទ្រ (GCC) បានផ្ញើលិខិតគាំទ្រជំហរ របស់ប្រទេសចិន ហើយមានប្រទេសជាង ២០ បានត្រៀមគាំទ្រដល់ប្រទេសចិន តាមរយៈការ ធ្វើសេចក្តីថ្លែងនៅក្នុង សមត្ថភាពជាតិ ។

ដោយកត់សម្គាល់ថាប្រទេសចំនួន ៩០ ដែលបានរៀបរាប់ខាងលើ បានសម្តែងការអំពាវនាវរកយុត្តិធម៌នៅក្រុមប្រឹក្សាសិទ្ធិមនុស្ស ក្នុងនោះលោកអ្នកនាំពាក្យរូបនេះ បានលើកឡើងថា នេះឆ្លុះបញ្ចាំងពីអ្វីដែលសហគមន៍អន្តរជាតិ កំពុង គាំទ្រ និងលាតត្រដាងនូវការលាក់ពុត របស់ប្រទេសលោកខាងលិចមួយចំនួន ក្នុងការជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងរបស់ប្រទេសដទៃទៀត ក្រោមលេស នៃសិទ្ធិមនុស្ស។

លោកបានបញ្ជាក់បន្ថែមថា“ បណ្តាប្រទេសលោកខាងលិចមួយ ក្តាប់តូចចង់ប្រឌិតពាក្យ ចចាមអារាម អំពីប្រទេសចិន និងជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់ចិន ក្នុងនាមជាសិទ្ធិមនុស្ស ដែលមានគោលបំណង បង្ក្រាប និងទប់ប្រទេសចិន និង រារាំងដំណើរការអភិវឌ្ឍន៍របស់ខ្លួន ប៉ុន្តែការប៉ុនប៉ងបែបនេះនឹងត្រូវបរាជ័យ” ៕
ដោយ ឈូក បូរ៉ា

To Top